Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះតែមានហើយ ! ក្រោយឪពុកស្លាប់ ដោយសារមហារីកសួត កូនប្រុសជក់បារី១ថ្ងៃ២កញ្ចប់ ភ្ញាក់ខ្លួន តែគ្មានវិធីអ្វីកាត់ផ្តាច់បានសោះ គឺមានតែ…

នេះជារឿងមួយពិតជាចម្លែកខ្លាំងណាស់ គ្រាដែលបុរសម្នាក់នៅក្នុងប្រទេសទួរគី បានសម្រេចចិត្តផ្តាច់ឈប់ជក់បារី តាមរយៈវិធីសាស្រ្តដ៏ញាក់សាច់ ចាក់សោរក្បាលរបស់ខ្លួន ជាមួយនិងទ្រុង ដ៏គួរឲ្យភ្ញាក់ផ្អើលជាខ្លាំង។

Ibrahim Yucel មកពី Kutahya ប្រទេសទួរគី ត្រូវបានដឹងថា បានជក់បារីអស់រយៈពេលជាង២ទសវត្សរ៍ មុនពេលសម្រេចចិត្តដាក់ក្បាលរបស់គាត់នៅក្នុងទ្រុង ដើម្បីមិនអាចយកបារីចូលក្នុងមាត់ជក់បានទៀតឡើយ។

បើតាមការឲ្យដឹង លោក Ibrahim ត្រូវបានបំផុសគំនិតដោយក្រុមអ្នកជិះជិះម៉ូតូធំ ហើយគាត់បានប្រើខ្សែស្ពាន់ប្រវែង ៣៩,៦ ម៉ែត្រ ដើម្បីធ្វើមួកផ្ទាល់ខ្លួន។

ជាការពិតណាស់ អ្នកជិះម៉ូតូធំ អាចដោះមួកសុវត្ថិភាពរបស់ពួកបានគ្រប់ពេល ប៉ុន្តែ សម្រាប់ Ibrahim បានមិនអាចដោះបានឡើយ លុះត្រាតែគ្រួសាររបស់គាត់ប្រគល់កូនសោរឲ្យចាក់ដោះ «មួកសុវត្ថិភាពដ៏ពិសេស» នេះ។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង គឺបន្ទាប់ពី Ibrahim បានដឹងថា គាត់បានជក់បារី ២ កញ្ចប់ក្នុងមួយថ្ងៃក្នុងមួយថ្ងៃ តាំងពីអាយុ ១៦ ឆ្នាំ។ ហើយនៅពេលឪពុករបស់គាត់បានទទួលមរណភាព ដោយសារជំងឺមហារីកសួត Ibrahim បានដឹងថា វាដល់ពេលដែលគាត់ត្រូវគិតដល់សុខភាពជាចម្បង ដើម្បីមើលថែគ្រួសាររបស់គាត់។

យោងតាមតាមសារព័ត៌មាន International Business Times ដោយសារតែការខិតខំព្យាយាម កាត់ផ្តាច់ការជក់បារីពីមុនៗរបស់គាត់ តែងតែបរាជ័យ ជាហេតុធ្វើឲ្យប្រពន្ធរបស់គាត់ គាំទ្រការសម្រេចចិត្តមួយនេះរបស់គាត់ បើទោះជាត្រូវមានការខ្មាសអៀននៅពេលដំបូងក៏ដោយ។

មួកសុវត្ថិភាពពិសេសនេះ ត្រូវបានធ្វើឡើងស្រដៀងនឹងការទ្រុងបក្សី ហើយរៀងរាល់ព្រឹក Ibrahim ត្រូវទុកកូនសោរសម្រាប់មួក ទៅឲ្យប្រពន្ធ និងកូនៗ នៅផ្ទះ មុនពេលចេញទៅធ្វើការ។

គេជឿជាក់ថា Ibrahim អាចញ៉ាំនំចំណី តាមរយៈខ្សែស៊កបញ្ចូលតាមក្រោម និងអាចបឺតទឹកតាមរយៈទុយោស៊កពីខាងមុខយ៉ាងចង្អៀត។ នេះមានន័យថា ទាល់តែដោះទ្រុងចេញ ទើបគាត់អាចបរិភោគអាហារបានស្រួល។

រឿងរ៉ាវ និងរូបថតរបស់ Ibrahim ថ្មីៗនេះ បានលេចឡើងចេញនៅលើកាសែត Reddit ហើយធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងចំណោមអ្នកនិយមលេងអុិនធឺណេត ដែលពួកគេកំពុងស្វែងយល់អំពីស្ថានភាពជាក់ស្តែងរបស់ Ibrahim៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×