ក្រុមបឹ្រក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍បាន សម្រេចចិត្តបើកការស៊ើបអង្កេតអន្តរជាតិមួយ ពាក់ព័ន្ធនិងឧក្រិដ្ឋកម្ម ជម្លោះរយៈពេល១១ថ្ងៃរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់ ក្នុងតំបន់ហ្កាហ្សា។
ការស៊ើបអង្កេតឯករាជ្យមួយនឹងធ្វើឡើង ក្នុងអាណត្តិរយៈពេលវែង ដើម្បីពិនិត្យមើលរាល់ការរំលោភបំពានទាំងអស់ ដែលបានចោទប្រកាន់ មិនថានៅក្នុងតំបន់ហ្គាហ្សា និងតំបន់West Bankនោះទេ ក៏ប៉ុន្តែព្រមទាំងក្នុងប្រទេសអ៊ីស្រាអែលផង កំឡុងពេលដែលមានបញ្ហាតានតឹង ត្រូវបានបញ្ចប់ដោយបទឈប់បាញ់គ្នាកាលពីថ្ងៃទី២១ ខែឧសភា។
ឧត្តមស្នងការជាន់ខ្ពស់ របស់អង្គការសហប្រជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Michelle Bachelet បានប្រាប់ក្រុមប្រឹក្សាថា ការវាយប្រហាររបស់ប្រទេសអ៊ីស្រាអែល ដែលបណ្តាលឱ្យមនុស្សស្លាប់នៅក្នុងតំបន់ហ្គាហ្សា អាចជាឧក្រិដ្ឋកម្មសង្គ្រាម ហើយក្រុមហាម៉ាសបានរំលោភច្បាប់មនុស្សធម៌អន្តរជាតិ ដោយការបាញ់គ្រាប់រ៉ុក្កែតចូលទៅទឹកដីអ៊ីស្រាអែល។

អ៊ីស្រាអែលច្រានចោលដំណោះស្រាយ ដែលបានអនុម័តក្នុងវេទិកា ទីក្រុងហ្សឺណែវហើយខ្លួនបាននិយាយថា ខ្លួនមិនអាចសហការបានទេ។ ក្រសួងការបរទេសអ៊ីស្រាអែលបានលើកឡើងថា សកម្មភាពកងម្លាំងរបស់ខ្លួន គឺអនុលោមទៅតាមច្បាប់អន្តរជាតិ ក្នុងការការពារប្រជាជនរបស់ខ្លួន ពីការបាញ់គ្រាប់រ៉ុក្កែតភ្លើងពីក្រុមហាម៉ាស។
ស្រដៀងគ្នានេះដែរ អ្នកនាំពាក្យក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហា្គហ្សា ស្រ្ទីបបានហៅ សកម្មភាពក្រុមរបស់ខ្លួនថា ជាការតស៊ូស្របច្បាប់ និងបានអំពាវនាវ ឱ្យមានវិធានការជាបន្ទាន់ដើម្បីដាក់ទណ្ឌកម្មលើប្រទេសអ៊ីស្រាអែល។
យ៉ាងណាមិញ សម្ព័ន្ធមិត្តសំខាន់របស់ប្រទសអ៊ីស្រាអែលគឺសហរដ្ឋអាមេរិក បាននិយាយថា នេះគឺជាការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តនៅក្នុងវេទិកា។
សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយ ដោយបេសកកម្មសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ បាននិយាយថា“ សកម្មភាពថ្ងៃនេះជំនួសឱ្យការរំខាន ដល់ភាពរីកចម្រើនដែលធ្លាប់បានធ្វើកន្លងមក” ។

សូមជម្រាបថា តាមរយៈការបោះឆ្នោត គឺមានគាំទ្រដោយប្រទេសចំនួន ២៤ និង សម្លេងប្រឆាំងចំនួន៩ ប្រទេស រួមជាមួយ ប្រទេសដែលអនុប្បវាទចំនួន ១៤ និងក្រុមប្រឹក្សាមានសមាជិក ៤៧ រូបបានអនុម័តសេចក្តីសម្រេចចិត្តមួយ ដែលនាំមកដោយអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) និងគណៈប្រតិភូ ប៉ាឡេស្ទីនទៅកាន់អង្គការសហប្រជាជាតិ។
លោកស្រី Bachelet បានឱ្យដឹងថា ការធ្វើកូដកម្មរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា បណ្តាលឱ្យមានការបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងមានអ្នកស្លាប់ជាច្រើន។ លោកស្រីបានបន្ថែមថា“ ប្រសិនបើរកឃើញថា មានការរើសអើង និងមិនមានភាពស្មើគ្នានោះ ការវាយប្រហារបែបនេះ អាចជាបទឧក្រិដ្ឋសង្គ្រាម” ។
លោកស្រីបានប្រាប់ក្រុមប្រឹក្សារបស់លោកស្រីថា ការិយាល័យរបស់លោកស្រី បានផ្ទៀងផ្ទាត់ការស្លាប់ របស់ប្រជាជនប៉ាឡេស្ទីនចំនួន ២៧០ នាក់នៅតំបន់ហ្គាហ្សា, West Bank និង East Jerusalem រួមទាំងកុមារចំនួន ៦៨ នាក់ ទាក់ទងនឹងអំពើហិង្សាក្នុងខែនេះ ហើយភាគច្រើនត្រូវ បានសម្លាប់នៅតំបន់ហ្គាហ្សា។លោកស្រីបាននិយាយថា រ៉ុក្កែតហាម៉ាសបាន សម្លាប់ប្រជាជនអ៊ីស្រាអែល ចំនួន ១០ នាក់។ ក៏ប៉ុន្តែអាជ្ញាធរអ៊ីស្រាអែល បានដាក់ចំនួនអ្នកដែលត្រូវបានសម្លាប់ ដោយការវាយប្រហារបស់ប៉ាឡេស្ទីន នៅអ៊ីស្រាអែល មានចំនួន ១៣ នាក់៕
ប្រភព៖រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

