រដ្ឋបាលចំណីអាហារ និងឱសថថៃ បានប្រកាសកាលពីថ្ងៃសុក្រថា វ៉ាក់សាំងប្រភេទ Covilo របស់ស៊ីណូហ្វាមបានអនុម័តឱ្យប្រើប្រាស់បន្ទាន់ ក្នុងប្រទេសថៃដែលជាការចុះឈ្មោះនាំចូលពីក្រុមហ៊ុន Bio Genetech Ltd។
ប្រភេទថ្នាំ Covilo គឺជាវ៉ាក់សាំងអសកម្មមួយដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់វិទ្យាស្ថាន Beijing BioTech Product របស់ទីក្រុងប៉េកាំង។ នេះបើយោងទៅតាមរដ្ឋលេខាធិការរបស់រដ្ឋបាលចំណីអហារ និងឱសថ លោក ផៃសាន ដានខ៊ុម (Paisan Dankhum)។
លោក ផៃសាន បានមានប្រសាសន៍ថា“ វ៉ាក់សាំងនេះក៏ត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីប្រើប្រាស់មួយបន្ទាន់ របស់អង្គការសុខភាពពិភពលោកផងដែរ” ។ ដោយបន្ថែមថាវ៉ាក់សាំងនេះចាក់ ២ដូសហើយតម្រូវរហូតដល់ ២៨ថ្ងៃនៃដូសទី២។
ថ្នាំប្រភេទ Covilo ដែលអង្គការសុខភាពពិភពលោក ដែលនិយាយថា មានប្រសិទ្ធភាព ៧៩ ភាគរយប្រឆាំងនឹងការឆ្លងរោគនោះ គឺជាវ៉ាក់សាំងការពារកូវីដ-១៩ ទី៥ ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់ក្នុងប្រទេសថៃដោយ FDA (រដ្ឋបាលចំណីអាហារ និងឪសថ)។
ក្នុងនោះវ៉ាក់សាំងចំនួនបួនផ្សេងទៀត ក៏បានអនុម័តឱ្យប្រើប្រាស់ក្នុងលក្ខណៈបន្ទាន់ផងដែរ គឺវ៉ាក់សាំង អាស្តា្រសេនីកា ដែលនាំចូលដោយក្រុមហ៊ុនអាស្ត្រាសេនីកា ប្រទេសថៃអិលធីឌី និងវ៉ាក់សាំងផលិតក្នុងស្រុក ដោយក្រុមហ៊ុន Siam Bioscience ។ វ៉ាក់សាំងស៊ីណូវ៉ាក់ របស់កូរ៉ូណាវ៉ាក់ គឺនាំចូលដោយអង្គការឱសថរដ្ឋាភិបាល។
ក្នុងនោះ វ៉ាក់សាំងចនសុន និងចនសុនដែលនាំ គឺនាំចូលដោយក្រុមហ៊ុន Janssen-Cilag និងវ៉ាក់សាំងម៉ូឌឺណា ដែលជាការនាំចូលដោយក្រុមហ៊ុន Zuellig Pharma Ltd ។
លោក ផៃសាន មានប្រសាសន៍ថា“ អ្នកនាំចូលឯកជនទាំងអស់ ត្រូវបានស្វាគមន៍ក្នុងការដាក់ឯកសារចុះបញ្ជីវ៉ាក់សាំង ខណៈដែលរដ្ឋបាលចំណីអាហារ និងឱសថនឹងធ្វើការពិចារណាលើវ៉ាក់សាំង ដោយផ្អែកលើគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពក៏ដូចជាការធានាឱ្យបាន នូវផែនការគ្រប់គ្រងហានិភ័យសមស្រប បន្ទាប់ពីវ៉ាក់សាំងនេះត្រូវបានអនុម័ត” ។
ថ្នាំប្រភេទCovilo ត្រូវបានគេគិតថា ជាវ៉ាក់សាំងនៃជំរើសមួយ សម្រាប់សាលា Chulabhorn Royal Academy ដែលត្រូវបានផ្តល់សិទ្ធិក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ កាលពីថ្ងៃពុធ។ នេះយោងតាមសេចក្តីប្រកាសមួយនៅក្នុងផេក Royal Gazette ។
ជាមួយគ្នានេះដែរ ប្រធានរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក ក៏បានលើកឡើងពីភាពចម្រូងចម្រាស ជុំវិញលិខិតបែកធ្លាយរបស់ក្រុមហ៊ុន Accap Asset Co ទៅឱ្យរាជបណ្ឌិត្យសភាថៃផងដែរ ដោយបាននិយាយថា ក្រុមហ៊ុនបានព្យាយាម និងបានបរាជ័យក្នុងការលក់វ៉ាក់សាំង ស៊ីណូហ្វាមរាប់លានដូសទៅរដ្ឋាភិបាលថៃ។
ចំពោះពាក្យចចាមអារាមដែលថាក្រុមហ៊ុនឯកជនមួយ បានស្នើសុំលក់វ៉ាក់សាំងស៊ីណូហ្វាមចំនួន ២០ លានដូសនោះ ការស៊ើបអង្កេតដំបូងរបស់យើង បានបង្ហាញថា ក្រុមហ៊ុន Accap Assets Ltd មិនបានដាក់ពាក្យសុំចុះបញ្ជីវ៉ាក់សាំងជាមួយ FDA ដែលជាតម្រូវការមុនដំបូង សម្រាប់អ្នកនាំចូលថ្នាំវ៉ាក់សាំង មកក្នុងប្រទេសនេះទេ” ។ ក្នុងនោះក្រុមហ៊ុនតែមួយគត់ ដែលបានដាក់ពាក្យសុំចុះបញ្ជីវ៉ាក់សាំងស៊ីណូហ្វាម នៅប្រទេសថៃ គឺក្រុមហ៊ុន Bio Genetech Ltd៕
ប្រភព៖ The Nation
រក្សាសិទ្ធិដោយ៖CEN

