Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំហំពាណិជ្ជកម្មកម្ពុជា-ចិន កើនឡើងជិត២០% ក្នុងរយៈពេល៤ខែឆ្នាំនេះ

ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានបង្ហាញនៅលើគេហទំព័ររបស់ស្ថានទូតថា ក្នុងរយៈពេល ៤ខែឆ្នាំ២០២១ នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន មានចំនួនជាង ៣ពាន់លានដុល្លារអាមេរិក កើនឡើងជិត ២០% បើធៀបនឹងរយៈពេលដូច គ្នាក្នុងឆ្នាំ២០២០។ ក្នុងនោះទំហំនៃការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិនមានចំនួនជាង ៤២៣លានដុល្លារអាមេរិក កើនឡើង៤២% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម កម្ពុជា។

បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏បានឱ្យដឹងថា រយៈពេល ៥ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ចំនួន១៥.២ម៉ឺនតោន ច្រើនជាង ឆ្នាំ២០២០ ចំនួន១០.៨ម៉ឺនតោន។ ផ្លែស្វាយកម្ពុជា គឺជា ផ្លែឈើស្រស់ទី២ ដែលមានគុណភាពត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិនបន្ទាប់ពីផ្លែចេក។ ក្រោយពីបានចូលទៅ កាន់ទីផ្សារចិនដោយជោគជ័យមក បរិមាណនាំចេញក្នុងរយៈពេល៥ខែ ឆ្នាំនេះ មានកំណើនកើនដល់ ៣៥០% បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

ដោយឡែកការចេញអង្ករវិញ របាយការណ៍របស់ក្រសួងកសិកម្មក៏បានឱ្យដឹងដែរថា ៤ខែនៃឆ្នាំ២០២១ នេះ បរិមាណនៃ ការនាំចេញអង្ករកម្ពុជា ទៅកាន់ប្រទេសចិនមានចំនួនជាង១០. ៤៧ម៉ឺនតោន ស្មើនឹង៥៤.៤២%នៃការនាំចេញអង្ករសរុប។ ប្រទេសចិននៅតែជាទីផ្សារនាំចេញធំបំផុតសម្រាប់អង្ករកម្ពុជា៕រក្សាសិទ្ធិដោយ៖CEN

×