Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់​រថយន្ត​ម៉ាក​ MG​ បើក​បុក​ម៉ូតូ​បណ្តាល​ឲ្យ​ក្មេងស្រី​ម្នាក់​រងរបួស​ធ្ងន់ និង​ក្មេងស្រី​ម្នាក់ទៀត ​អូស​ចូល​ក្រោម​រថយន្ត​ទៅមុខ ជាង ​២​គីឡូម៉ែត្រ​ ស្លាប់​

​ភ្នំពេញ ÷ បុរស​ជនជាតិ​ចិន​ម្នា​ក់ បាន​បើករថយន្ត​ម៉ាក​MG​មួយគ្រឿង​ក្នុង​ល្បឿន​លឿន ​បាន​ជ្រុល​ទៅបុក​ម៉ូតូ​ម៉ាក ​ZOOMER X ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​ក្មេងស្រី​ម្នាក់​ ខ្ទាត​ចេញពី​ម៉ូតូ​រងរបួស​ធ្ងន់ និង​ម្នាក់ទៀត​បាន​ខ្ទាតចូល​ក្រោម​រថយន្ត​បើក​អូស​ទៅមុខ​ជាង​ ២​គីឡូ​ម៉ែត​ បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម។ចំណែក​ឯ​តៃកុង​រថយន្ត​បង្ក​ជា​ជន​ជាតិចិន ​ត្រូវបាន​ប្រជាពលរដ្ឋ​វាយ​ទ្រោម​រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​។​

​ហេតុការណ៍​ដ៏​រន្ធត់​នេះដែរ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង ១១និង៤០ នាទី​យប់​ថ្ងៃទី ២៩ ខែឧសភា​ ឆ្នាំ ២០២១​ ចំណុច​ឃាត់​បាន​នៅតាម​បណ្ដោយ​ផ្លូវ ១០៥ កែង​នឹង​ផ្លូវ ៤៨៤ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ​មានឈ្មោះ អានិត ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស បច្ចុប្បន្នស្នាក់នៅ​ជិត​កន្លែងកើតហេតុ​ខាងលើ នៅ​ខណ្ឌចំការមន​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ក្មេងស្រី​ ២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ​ZOOMER X ពណ៌​ទឹកក្រូច​លា​យស​ ពាក់​ផ្លាកលេខ ភ្នំពេញ​1GI 8052 ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ ៣៦០ ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​មធ្យម ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់តែ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក MG​ ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ 2BK 1937 បើកបរ​ដោយ​បុរស​ជនជាតិ​ត​ចិន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ ១០៥ ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅបុក​ម៉ូតូ​ ZOOMER X​ ពេញទំហឹង​បណ្តាល​ឲ្យ​ក្មេងស្រី​ម្នាក់​ខ្ទាត​ចេញ​ពីមុខ​រថយន្ត​រង​របួសធ្ងន់ និង​ម្នាក់ទៀត​អូស​ក្រោម​រថយន្ត​ជាង ២​គីឡូ​ដី​ ស្លាប់​យ៉ាង​អាណោចអាធ័ម​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​ដល់​រួច​បាន​ទំនាក់ទំនង ទៅខាង​ជំនាញ​ក្រុង​ឲ្យ​ចុះមក​វាស់វែង យក​ម៉ូតូ​និង​រថយន្ត​បង្កទៅ​រក្សាទុក​នៅ​ខាង​ការ​រិ​យា​ល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​រាជធានី​ភ្នំពេញ រង់ចាំ​ដោយ​ស្រាយ​នៅពេល​ក្រោយ​។ ចំណែក​សព​បានធ្វើ​កំណត់ហេតុ ​រួច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ រក្សា​សិទ្ធិ​ដោយ​៖ សាមេ​ត​

×