Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់ចរាចរណ៍ ១៤៩ថ្ងៃ ៖ មនុស្សចំនួន ៦១០នាក់ស្លាប់ និងរបួស ១៥៣២នាក់

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ CEN ថា រយៈពេល ១៤៩ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើង ១០៧៦លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៦១០នាក់ និងរបួសចំនួន ១៥៣២នាក់ ក្នុងនោះធ្ងន់ចំនួន ៨៧៧នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ បានកើតឡើងចំនួន ៥លើក ស្លាប់ ៤នាក់ និងរបួសធ្ងន់ ២នាក់។

អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ១៤៩ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ៨៤៨៥៩គ្រឿង ក្នុងនោះម៉ូតូចំនួន ៦១៤៥៥គ្រឿង និងរថយន្តចំនួន ២៣៤០៤គ្រឿង ក្នុងនោះរថយន្តតូច ១៧៩៧៨គ្រឿង និងធំ ៥៤២៦គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×