Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករខ្មែរ១២នាក់ ជាប់គាំងនៅម៉ាឡេស៊ី នឹងត្រឡប់មកកម្ពុជាល្ងាចថ្ងៃអាទិត្យនេះ តាមជើងយន្តហោះលេខ SQ158

ភ្នំពេញ ៖ ពលករខ្មែរ១២នាក់ ជាប់គាំងនៅម៉ាឡេស៊ី កន្លងមក នឹងត្រឡប់មកកម្ពុជា នៅល្ងាចថ្ងៃអាទិត្យ ទី៣០ ខែ ឧសភា ឆ្នាំ២០២១នេះ។ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ពលករខ្មែរនឹងត្រឡប់មកកម្ពុជាល្ងាចថ្ងៃអាទិត្យនេះតាមជើងយន្តហោះលេខ SQ158 ក្រោយពីមានការសម្របសម្រួលពីស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី។

ស្ថានទូតបានចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន ចំពោះអ្នកដែលគ្មានលិខិតឆ្លងដែន និងរៀបចំឯកសារ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី ជូនទៅធ្វើតេស្តកូវីដ១៩ ព្រមទាំងបានចាត់មន្រ្តី ជូនពលករខ្មែរទាំង១២នាក់ ទៅអាកាសយានដ្ឋានអន្តរជាតិ KLIA ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×