Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២២នាក់ និងជាសះស្បើយចំនួន ៦៤នាក់

កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម បន្តរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២២នាក់ ក្នុងនោះ ស្រុកជើងព្រៃ ០៦នាក់ ស្រុកបាធាយ ០៧នាក់ ស្រុកកំពង់សៀម ០២នាក់ ស្រុកស្រីសន្ធរ ០៣នាក់ ព្រៃឈរ ០៣នាក់ ខេត្តត្បូងឃ្មុំ ចំនួន ០១នាក់ និងករណីជាសះស្បើយចំនួន ៦៤នាក់ក្នុងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាល
ខេត្ត យកសំណាកលើកម្មករ កម្មការិនី និងអ្នកសង្ស័យ ចំនួន ៤៦១នាក់ ទទួលបានលទ្ធផលតេស្តរហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន ២២នាក់។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺទាំង ២២នាក់ មកសម្រាក ព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ និងបន្ត ស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល និងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។

រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥ ក្នុងករណីមានបញ្ញ សុខភាពដូចជា ក្អកមានស្លេស ក្តៅខ្លួនសលើសពី៣៧អង្សារ ពិបាកដកដង្ហើម ឈឺ ក តិចតួច។ ដោយឡែក ករណីជាសះស្បើយក្នុងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ មានចំនួន ៦៤នាក់ (បូកយោង ចំនួន២២៣នាក់) អ្នកកំពុងសម្រាកព្យាបាល ចំនួន៥៨៦នាក់។ អ្នកជំងឺទាំង៦៤នាក់ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ ប្រជាពលរដ្ឋររស់នៅក្នុងខេត្តកំពង់ចាម ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ឃុំខាងលើ និងបងប្អូន «៣កុំ ៣ការពារ» និងត្រូវកែប្រែ ទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឹងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និង សហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×