ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា បបូរមាត់ រិះគន់ដើម្បីតែរិះគន់ និងប្រឆាំងដើម្បីតែប្រឆាំងមែននៅពេលបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ នៅកន្លែងដែលផ្ទុះខ្លាំងកន្លងមក ពួកគេរិះគន់ថារំលោភសិទ្ធិមនុស្ស តែពេលនេះ បែរជាមករិះគន់យើង និងសុំឱ្យយើងបង្ហាញ អត្តសញ្ញាណអ្នកជាប់ឃុំវិជ្ជមានកូវីដ-១៩ ទាំងអស់ទៅវិញ។
លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី ៣០ឧសភា នេះបានថ្លៃងសារថា” អត់យល់ មិនដឹងថា UN សង្គមស៊ីវីល និងក្រុមប្រឆាំងមួយចំនួន ចង់បានអីឱ្យពិតប្រាកដ”។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា “នៅពេលយើងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ នៅកន្លែងដែលផ្ទុះខ្លាំងកន្លងមក ដោយវាជាវិធានការចាំបាច់ ក្នុងការស្វះស្វែងរកអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលផ្សេងទៀត ពួកគេរិះគន់យើងថារំលោភសិទ្ធិមនុស្ស តែពេលនេះ បែជាមករិះគន់យើង និងសុំឱ្យយើងបង្ហាញអត្តសញ្ញាណ អ្នកជាប់ឃុំវិជ្ជមានកូវីដ-១៩ ទាំងអស់ទៅវិញ។ នេះបានហៅថា សិទ្ធិមនុស្សលើតែបបូរមាត់ រិះគន់ដើម្បីតែរិះគន់ និងប្រឆាំងដើម្បីតែប្រឆាំងមែន”៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

