ខេត្តកំពត ៖ អាជ្ញាធរខេត្តកំពត បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៥៦នាក់ ស្រី៣៤នាក់ ជាបុគ្គលិកកាស៊ីណូ សុខ គឹមម៉េង ស្ថិតនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២១។
ករណីខាងលើនេះ ត្រូវបានដាក់ឲ្យសំរាកព្យាបាល នៅមណ្ឌលព្យាបាលវិទ្យាល័យព្រះបិតាជាតិ និងមណ្ឌលព្យាបាលសុខ គឹមម៉េង ហើយបច្ចុប្បន្នក្រុមឆ្លើយតបបន្ទាន់ បាននិងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធក្នុងករណីនេះ ជាបន្តទៀត។ ក្នុងន័យនេះ រដ្ឋបាលខេត្តកំពត សូមធ្វើការអំពាវនាវដល់លោក លោកស្រី ដែលមានការពាក់ព័ន្ធនឹងឈ្មោះខាងលើ សូមធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រសិនបើ មានបញ្ហាសុខភាព សូមអញ្ជើញមកយកសំណាក នៅសាលាវិទ្យាល័យព្រះបិតាជាតិ ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតលោកអ្នក ឬទំនាក់ទំនងមកទូរស័ព្ទលេខ ០៦១ ៨៦៧ ៧៧៦, ០៩៧ ៥៣៩ ៩៩៤៨, ០១២ ៧៣៣៤៦៨ (ស្រុកប្រតិបត្តិកំពង់ត្រាច) , ០១២ ២០០ ៤១២, ០៩៩ ៧៨៦៥២៧ (ស្រុកប្រតិបត្តិឈូក) ០៨៨ ២២០១៥៦៧ (ស្រុកប្រតិបត្តិអង្គរជ័យ) , ០១២ ៤៨៣ ៣៥៨ , ០១២ ២៤០១៧១, ០១២ ៤៥៦៩៩០(ស្រុកប្រតិបត្តិកំពត), ០៧៧ ៧៣០៨៣៧ (មន្ទីរពេទ្យបង្អែកខេត្ត) និង ០១២ ៨២២ ១៧៩, ០៧៨ ២៤៨៩៩៨ (មន្ទីរសុខាភិបាល)។

រដ្ឋបាលខេត្តកំពត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋចូលរួម អនុវត្តតាមសេចក្ដីជូនដំណឹងនេះ ឲ្យមាន ប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ។ ដោយឡែកចំពោះអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមាន កូវីដ – ១៩ ខាងលើ ត្រូវតែអនុវត្តឲ្យ បានម៉ឺងម៉ាត់តាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការការពារ របស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍យើងជៀសផុត ពីជំងឺដ៏កាចសាហាវនេះ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ







