Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវម៉ៅ ម៉ាល័យ នាំយកទេយ្យទាន និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃគង់នៅវត្តស្វាយចេក

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន តំណាងរាស្រ្ត ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណេីរដោយថ្នាក់ដឹកនាំក្រុមការងារពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមូលដ្ឋានបានអញ្ជេីញនាំយកទេយ្យទាន ទេយ្យវត្ថុទៅវេរប្រគេនដល់ព្រះសង្ឃនៅវត្តវេឡុនោទ្យានារាម ស្ថិតស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានប្រសាសន៍ពាំនាំការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ ដែលតែងតែនឹករលឹកគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយេីងទាំងអស់គ្នា។

ក្នុងឱកាសនោះដែរ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានប្រសាសន៍បន្តដោយសម្តែងនូវសមានចិត្តរីករាយថ្លែងអំណរគុណដល់បងប្អូនយេីងទាំងអស់គ្នាដែលចូលរួមជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោបន្តរក្សាបាននូវសុខសន្តិភាព រក្សាបាននូវសុខសន្តិភាពដែលជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ រួមគ្នាអនុវត្តវិធាន៣ការពារ បីកុំ ប្រឆាំងជំងឺកូវីដ-១៩ និងទិសស្លោកបីកុំ មួយរាយការណ៍ ប្រឆាំងគ្រឿងញៀនដេីម្បីសហគមន៍មានសុវត្ថិភាពនិងភាពសុខសាន្តដល់យេីង ក្រុមគ្រួសារយេីង។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានប្រសាសន៍បន្តដោយថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋយេីងទាំងអស់សូមថែរក្សាសុខភាពដោយបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាលអនុវត្តនូវវិធាននានាដេីម្បីបង្ការកាត់ផ្តាច់ការរីករាលដាលជំងឺកូវីដ-១៩ ហេីយខិតខំបង្កបង្កេីនផលកសិកម្មសម្រាប់បំពេញសេចក្តីត្រូវការប្រចាំថ្ងៃក្នុងគ្រួសារ ក្នុងកាល:ទេស:កម្ពុជារួមគ្នាជាមួយពិភពលោកប្រឆាំងកូវីដ-១៩ ។

ទេយ្យទាន ទេយ្យវត្ថុ ដែលកេីតចេញពីសទ្ធាជ្រះថ្លារបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ វេរប្រគេនព្រះសង្ឍនាឱកាសនោះមាន:អង្ករ ១តោន ទឹកសុទ្ធ២០កេស ទឹកត្រី២០យួរ ទឹកស៊ីអីវ២០យួរ ត្រីខ២០យួរ ទឹកក្រូច២០កេស មី២០កេស៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×