Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបុរសម្នាក់ សរសេរខមិន បរិហារកេរ្តិ៍ និងផ្សព្វផ្សាយព័ត៌មានមិនពិត តាមបណ្តាញសង្គមហ្វេសបុក

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែត ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបុរសម្នាក់ ករណីសរសេរខមិន បរិហារកេរ្តិ៍ និងផ្សព្វផ្សាយព័ត៌មានមិនពិត តាមបណ្តាញសង្គមហ្វេសបុក ។

នៅថ្ងៃទី៣០ឧសភា២០២១ ដោយមានការចង្អុលបង្ហាញ ណែនាំពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់លោកវរសេនីយ៌ឯក គង់ វិនឌី ស្នងការរងទទួលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយកម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែត ធ្វើការស្រាវជ្រាវ ករណីសរសេរខមិន បរិហារកេរ្តិ៍ និងផ្សព្វផ្សាយព័ត៌មានមិនពិត តាមបណ្តាញសង្គមហ្វេសបុក កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១ របស់អាខនហ្វែសប៊ុកឡៃ លីប៉ោយប៉ែត ដែលមានខ្លឹមសារថា ៖ “យកតាម កាស៊ីណូអនឡាយច្រើនណាស់ និងកាស៊ីណូធំៗនៅប៉ោយប៉ែត អត់មានអ្នកចុះឆែកសោះ។ ព័ត៌មានប្អូនធ្វើការនៅកាស៊ីណូអនឡាយថាអ្នក កើតដាក់មួយដុំ អ្នកមិនកើតដាក់មួយដុំ ម្យ៉ាងវិញទៀត បុកលុយបិទព័ត៌មាន ហើយមានពួកពេទ្យស៊ីលុយខាងក្រៅ ទៅព្យាបាលទៀត។ ស្រុកខ្ញុំហើយ ថ្ងៃណា ថ្ងៃណាបាន ពួក អាពុករលួយអស់ណឹង ងាប់អស់។ ជាលទ្ធផល ម្ចាស់អាខោនខាងលើមានឈ្មោះ ឈុន សុខហេង ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានយកឈ្មោះ ឈុន សុខហេង មកការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីយកមកធ្វើការអប់រំណែនាំ ឲ្យបញ្ឈប់សកម្មភាពនេះ តទៅទៀត។

ឈ្មោះ ឈុន សុខហេង បានសារភាពថា ដោយការខមិនឆ្លើយតប ប្រធានបទនៅក្នុងផេករបស់អ្នកកាសែតម្នាក់ ដែលគាត់មានការគិតខ្ពស់ ហើយបានអះអាង ថា ការខមិនរបស់ខ្ញុំបាទគឺ ប៉ះពាល់ដល់សង្គមខ្លាំង បើគ្រប់ពាក្យ គ្រប់ឃ្លាដែលខ្ញុំសរសេរ ពិតជាប៉ះពាល់ដល់ សង្គមមែន នោះ ខ្ញុំបាទសូមធ្វើការសូមទោសជាសាធារណៈតាម facebook។

ដោយខ្ញុំបាទបាន comment នូវពាក្យមួយចំនួនដោយមិនបាន ពិចារណាធ្វើឲ្យប៉ះពាល់កិត្តិយ របស់ក្រុមគ្រូពេទ្យ និងបងៗ នគរបាល និងទាហានដែលកំពុងប្រតិបត្តិការបង្កាជំងឺ covid-19 យ៉ាងខ្លាំង ដែលកំហុសនេះកើតពីការទទួលព័ត៌មាន មិនច្បាស់លាស់និងធ្វើការខ្វះការពិចារណា ។ ខ្ញុំបាទមានសង្ឃឹម យ៉ាងមុតមាំថា បងៗក្រុមគ្រូពេទ្យ នគរបាល និងទាហាន នឹង ផ្តល់ក្តីមេត្តា ធ្វើការអធ្យាស្រ័យឲ្យខ្ញុំបាទផង៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×