Thursday, September 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តីដាក់ប្រព័ន្ធGPSជាប់រថយន្ត តាមទាន់ប្រពន្ធ នាំសហាយចូលដេកផ្ទះសំណាក់ សេងឆេង

កណ្ដាល ៖ សមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃ៣០ ខែឧសភានេះថា មានករណីអំពេីផិត កាលពីព្រលប់ថ្ងៃ២៩ ខែឧសភា ឆ្នាំ២០២១នេះ នៅចំណុចផ្ទះសំណាក់យីហោសេងឆេង ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះ(ប្តី)ឈ្មោះសេង ឈិន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល មុខរបរលក់គ្រឿងសំណង់។

ចំណែកជនសង្ស័យ២នាក់ ១-ឈ្មោះជ សៀកមួយ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល មុខរបរលក់គ្រឿងសំណង់ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ (ឃាត់ខ្លួន) ។ ២-ឈ្មោះជា ជំនិត ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរលក់គ្រឿងសំណង់ ជាប្រុសសហាយ(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក រថយន្ត១គ្រឿងម៉ាកford ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ កម្ពុជាCHSM7798 ។
ទូរស័ព្ទដៃ២គ្រឿង (ម៉ាកSAMZUNG NOt8 និងម៉ាក iphone7plus ពណ៌ខ្មៅ)។

បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបញ្ជាក់ថា កន្លងមក ជនរងគ្រោះជាប្តី និងជនសង្ស័យ ជាប្រពន្ធ បានរៀបការ និងចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នា រយៈពេល១២ឆ្នាំមកហេីយ រហូតមកដល់បច្ចុប្បន្ននេះ មានកូនបីនាក់ ប្រុសពីរនាក់ ស្រី១នាក់ ហេីយក្នុងរយ:ពេលបីឆ្នាំចុងក្រោយនេះ ចេះតែមានភាពរកាំរកូស មិនចុះសម្រុងនឹងគ្នា ដោយមានការសង្ស័យ ទៅលេីប្រពន្ធថាមានសហាយ ទេីបជនរងគ្រោះជាប្តី បានដាក់ប្រព័ន្ធGPS ជាប់រថយន្តម៉ាកford ដែលប្រពន្ធជិះ។ លុះដល់ថ្ងៃកេីតហេតុខាងលេី ជនសង្ស័យជាប្រពន្ធ បានសុំជូនម្តាយទៅលេងស្រុកកំណេីត ដោយមានការសង្ស័យ ជនរងគ្រោះជាប្តី ក៏បានតាមដានប្រពន្ធ តាមរយៈប្រព័ន្ធGPS ដែលដាក់ជាប់រថយន្ត ទើបឃេីញប្រពន្ធ នាំប្រុសសហាយទៅដេកនៅផ្ទះសំណាក់យីហោសេងឆេង រួចហើយបានប្តឹងសមត្ថកិច្ច ឲ្យចុះធ្វេីការឃាត់ខ្លួន យកមកសាកសួរនៅប៉ុស្តិ៍កំពង់សំណាញ់ រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដេីម្បីចាត់ការបន្តរតាមនីតិវិធី៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×