Thursday, September 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង ​បើក​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ បណ្តាល​ឲ្យ​បាក់​អស់​មួយ​កង់​

​ភ្នំពេញ​÷​ បុរស​ម្នាក់​បាន​បើករថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង ក្នុង​ល្បឿន​លឿន​ ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័បណ្តាល​​ឲ្យ​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ បាក់​មួយ​កង់​ទៅមុខ​លែងរួច ចំណែក​ម្ចាស់​រថយន្ត​បង្ក​វិញ​រត់​ឡើងលើ​កង់​បី​ ជិះ​គេចខ្លួន​បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​ បានកើត​ឡើង​កាលពី​វេលា​ម៉ោង ១០និង​២០​នាទី​យប់​ ថ្ងៃទី​៣០ ខែ​ឧ​សភា ឆ្នាំ​២០២១ ស្ថិត​នៅតាម​បណ្តោយ​ផ្លូវ ១៦១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​ប្រភព​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រព៍​ណស​មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 2-AL 1510 បើកប​ដោយ​បុរស​ម្នាក់​ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​១៦១​ ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ បណ្តាល​ឲ្យ​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បាក់​អស់​មួយ​កង់ សំណាងល្អ​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មិន​បង្ក​ឲ្យ​មា​នន​ណា​ម្នាក់​រងរបួស​នោះទេ រង​ការខូចខាត​តែ​ទ្រព្យសម្បត្តិ​រដ្ឋ និង​រថយន្ត​តែប៉ុណ្ណោះ​។​

​ក្រោយពេល​កើតហេតុ​ សម​ត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ពិនិត្យ​ដល់​កន្លែងកើតហេតុ ​រួច​ក៏បាន​ទំនាក់ទំនង​ទៅខាង​ផ្នែក​ជំនាញ​ចរាចរណ៍​ក្រុង​ឲ្យ​ចុះមក​វាស់វែង ​និង​ធ្វើ​កំណត់ហេតុ​យក​រថយន្តស្ទូច​មក​ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សាទុក​នៅ​ខាង​ការ​រិ​យា​ល័យ​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការ​រាជធានី​ភ្ន​ពេញ​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​។ ដោយ ៖ សាមេ​ត​

×