Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹងការពិតហើយ! បុរសអនាថា ស្ពាយបាវការ៉ុងជាង ៣៥ ឆ្នាំ ទើបបែកធ្លាយក្នុងការ៉ុងផ្ទុកលុយខ្មែរក្រដាស ១០០៛ ជាង ១០ លានរៀល ពេលនេះគាត់…

ភ្នំពេញ ៖ ប៉ុន្មានថ្ងៃមកនេះ មហាជនពិតជាមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលខ្លាំងមែនទែន ចំពោះរូបភាពប៉ុន្មានសន្លឹក ដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គម ទាក់ទងទៅនិងបុរសម្នាក់ដែលគ្រប់គ្នាគិតថា ជាមនុស្សមានសតិមិនគ្រប់ ឬ ជាមនុស្សឆ្កួត ស្ពាយបាវការ៉ុងជាប់ខ្លួនជាង ៣៥ ឆ្នាំ ប៉ុន្តែទើបបែកធ្លាយថា នៅក្នុងការ៉ុងទាំងនោះ គឺផ្ទុកទៅដោយលុយខ្មែរសុទ្ធតែក្រដាស ១០០៛ ជាង ១០ លាន ដែលឃើញហើយស្ទើរតែមិនគួរឲ្យជឿ។

ពិតណាស់ គ្រប់គ្នាប្រាកដណាស់ជាចង់ដឹងថា តើបុរសរូបនោះ គាត់ពិតជាមានសតិមិនគ្រប់ដូចអ្វីដែលយើងគិត ឬយ៉ាងណា មានឈ្មោះអ្វី មានសាច់ញាតិឬទេ?។ ដើម្បីស្រាយចម្ងល់ទាំងនោះ ថ្មីៗនេះ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Vadthanak Preap បានរៀបរាប់បញ្ជាក់លម្អិតជុំវិញរឿងរ៉ាវរបស់បុរសរូបនេះឲ្យដឹងថា៖ «គូព្រេងមិនព្រាត់អាយុមិនអស់មិនស្លាប់(បែកគ្នា២០ឆ្នាំ)ពេលអស់កម្មបានជួបគ្នាវិញមានទាំងលុយ ? បុរសម្នាក់ឈ្មោះ យៀន ធី អាយុខ្ទង់ ៤៨ ឆ្នាំមានដើមកំណើតនៅ ភូមិរវៀង ឃុំកណ្តោលជ្រុំ ស្រុក ពញ្ញាក្រែក ខេត្តត្បូងឃ្មុំ បានបែកគ្នាជាមួយសាច់ញាតិបងប្អូនជាង២០ឆ្នាំ ធ្លាក់ខ្លួនដើរពនេចរផ្សងវាសនាលើភពផែនដី គ្រប់ច្រកល្ហកយកវត្ត និងសាលាដំណាក់ធ្វើជាផ្ទះស្នាក់អាស្រ័យ ។

ពេលថ្ងៃដើរសុំអាហារពីអ្នកភូមិហូប ដោយមិនគិតថាមានរសជាតិឆ្ងាញ់ពិសារអ្វីឡើយ។ ចំណែកទឹកវិញឲ្យតែឃើញចេះតែហូប ទោះទឹកអ្វីក៏ដោយ មិនបានគិតថា ទឹកមានមេរោគឬអត់រោគនោះទេ។

ជីវិតពិតជាការតស៊ូមែន ជាតិទេទើបជាទុក្ខ បើតាមមើល លោក យៀន ធី ប្រហែលជាមានទេវតា តាមថែរក្សារាងកាយរបស់លោកហើយមើលទៅ? ព្រោះគាត់សូម្បីតែឈឺឬគ្រុនក្តៅក៏មិនដែលដែរ មួយថ្ងៃៗ ដឹងតែដើរផ្សងព្រេង ពីភូមិមួយទៅភូមិមួយ ពីខេត្តមួយ ទៅខេត្តមួយ អ្វីដែលមនុស្សគ្រប់រូបមិនដឹងនោះគឺលោកយៀនធី បានសន្សំលុយ ដែលបានមកពី ការអាណិតអាសូរ្យ របស់បងប្អូនខ្មែរយើងឲ្យគាត់ គឺគាត់ទុកដាក់បានយ៉ាងល្អ រុំព័ទ្ធ មូលដូចបាល់ ស្ពាយដើរដាក់តាមខ្លួនគ្រប់ពេលវេលា គ្មានអ្នកណាដឹងថាជាលុយនោះឡើយ ។ មនុស្សម្នាផងទាំងឡាយតែងយល់ឃើញ ថា យៀនធី ជាមនុស្សមានសតិមិនគ្រប់គ្រាន់ម្លោះហើយថង់ទិព្វដែលគាត់ដាក់លុយស្ពាយនោះ គ្មានអ្នកចាប់អារម្មណ៍អ្វីទេ។

ដោយអស់កម្មអស់ពៀរវេរាកម្មចង ក្នុងរយៈពេលជាង២០ឆ្នាំកន្លងស្រាប់តែបងស្រីរបស់យៀនធី ចេះតែមានអារម្មណ៍នឹកភ្នកដល់ប្អូនប្រុសជាទីស្រលាញ់ខុសពីធម្មតា ដែលប្រាកដក្នុងចិត្តថាបានស្លាប់យូរហើយ ។ បើនៅរស់មិនដឹងជានៅទីណាទេ ? ស្ត្រីរូបចំណាស់នោះថា គាត់នឹកប្អូន ប្រុសប្រហែលជាង២ខែគឺនឹកខ្លាំង តមកស្រាប់តែឮ ដំណឹងថា ប្អូនប្រុសរបស់គាត់មិនទាន់ស្លាប់ទេ គេឃើញឆ្គួតគឺដើររើស សំរាមស្ពាយថង់ដើរដេកតាមវត្តអារាមនិងផ្សារនៅ ម្តុំស្រុកកោះធំខេត្តកណ្ដាល។ ឮដូច្នោះស្ត្រីដែលជា បងស្រីបង្កើតយៀនធី បានពិគ្រោះ យោបល់គ្នាជាមួយបងប្អូននិងកូន ប្រសារហើយក៏ជិះម៉ូតូកង់បី ដើរស្វែងរកប្អូនប្រុសចេញដំណើរពី ខេត្តត្បូងឃ្មុំទៅស្រុកកោះធំតែម្តង។ ពេលទៅដល់ហើយបានជួបដូចក្តីប្រាថ្នាមែន គឺឃើញប្អូន អាណិតខ្លោចផ្សាចិត្តជាពន់ពេកទឹកភ្នែកហូរមិនដឹងខ្លួន ព្រោះឃើញសកម្មភាពយៀនធីដើរឆ្កឹះសំរាម និងដេកលើឥដ្ឋធ្វើជាផ្ទះ មិននៅអង់យូរឡើយ គាត់បានប្រថុយចូលទៅជិតប្អូនប្រុសស្រែកហៅ ឈ្មោះយៀនធីៗ ចំណែក យៀនធី ក៏នៅចាំចងសម្លេងបងស្រីបានផងដែរ ហើយក៏យំអោបគ្នា ។ តមកទើបឡើងជិះម៉ូតូកង់បីមករកវត្តដែលពូធីធ្លាប់ស្នាក់នៅពេលយប់ៗ។

យៀនធី ក៏បង្គំថ្វាយព្រះសង្ឃ ជា ចៅអាវាសប្រាប់ថា÷ គាត់នឹងលា លោកគ្រូទៅស្រុកកំណើតវិញហើយជាហេតុធ្វើឱ្យមហាជន ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះម្នាក់ៗ ក៏យល់ថា យៀន ធី ឆ្គួតចិត្ត មិនដឹងអ្វីទេ។

តមក យៀន ធី ប្រាប់ព្រះសង្ឃថា មុននឹងទៅខ្ញុំករុណាសុំពេលរាប់លុយសិន ហើយក៏ទាញថង់ទិព្វរបស់គាត់ចំនួន៣ការ៉ុងដែលស្ពាយតាមខ្លួនពេលនោះ ព្រះអង្គចៅអធិការវត្តក៏បានហៅ ញាតិញោម ឧបាសក់មកឲ្យជួយរាប់លុយយៀនធី កាលពីថ្ងៃទី២៩ខែឧសភាឆ្នាំ២០២១។ ប្រាក់របស់យៀនធី រួមមាន÷ ប្រាក់ដុល្លារ មានចំនួន៨៣០ $និងប្រាក់រៀលមានចំនួន ១៤,៤២០,០០០ ៛ ដប់បួនលានបួនសែនពីរមុឺនរៀល ។

សូមបញ្ជាក់ថាស្ត្រីត្រូវជាបងស្រី យៀនធីបានរៀបរាប់ថា÷ មូលហេតុដែលប្អូនប្រុសរបស់គាត់ ចេញចោលផ្ទះនោះ ដោយសារឳពុករបស់គាត់មានប្រពន្ធចុង ក្រោយ ហើយយៀនធី រស់នៅមិនកើត មិនចំណុះចុះនិងម្តាយចុងនោះក៏សុខចិត្ត ចេញពីផ្ទះមិនទាំងបានប្រាប់អ្នកផ្ទះឲ្យដឹងផងនោះទេ គឺបាត់ឈឹងតែម្តង ។

ក្រោយពីរាប់លុយអស់ចំនួន៣ការរ៉ុងហើយ យៀន ធី បានថ្វាយបង្គំទូលលាព្រះគ្រូចៅអធិការ វត្តដោយក្តីគោរព និងឲ្យព្រះអង្គប្រទានពរជ័យដល់បងប្អូន របស់គាត់ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×