ធនាគារអភិវឌ្ឍន៍អាស៊ី ABD បានផ្តល់ប្រាក់កម្ចី១១៦លានដុល្លារទៅកាន់ក្រុមហ៊ុនវៀតណាមចំនួន៣ ដើម្បីធ្វើការដំឡើងរោងចក្រផលិតថាមពលខ្យល់ នៅកណ្តាលខេត្តក្រាងទ្រី ( Quang Tri )។ ក្រុមហ៊ុនខាងលើនោះរួមមាន ក្រុមហ៊ុន Lien Lap Wind Power JSC ក្រុមហ៊ុន Phong Huy Wind Power JSC និងក្រុមហ៊ុន Phong Nguyen Wind Power JSC គឺត្រូវបានគ្រប់គ្រងរួមគ្នា ដោយក្រុមហ៊ុនភាគហ៊ុនថាមពលសំណង់ របស់វៀតណាមលេខ ១ និងក្រុមហ៊ុន RENOVA, Inc របស់ជប៉ុនដែលជាក្រុមហ៊ុនអភិវឌ្ឍថាមពលកកើតឡើងវិញ។
ស្ថានីយថាមពលដើរដោយខ្យល់ទាំង ៣ទីតាំងនេះនឹងមានសមត្ថភាពផលិតថាមពលបាន ១៤៤ មេហ្កាវ៉ាត់ ដែលវានឹងបង្កើនសមត្ថភាពថាមពលខ្យល់របស់ប្រទេសវៀតណាមឲ្យបាន ៣០ ភាគរយ។ បើយោងទៅតាមធនាគារអភិវឌ្ឍន៍អាស៊ី រោងចក្រនេះនឹងផលិតអគ្គិសនីជាមធ្យមបាន ៤២២ GWh ជារៀងរាល់ឆ្នាំ ដែលអាចកាត់បន្ថយការបំភាយឧស្ម័នកាបូនិចបានចំនួន ១៦២ ៤៣០ តោន។
លោក Jackie B. Surtani ប្រធានផ្នែកហិរញ្ញវត្ថុហេដ្ឋារចនាសម្ព័ន្ធរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំអាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកបាននិយាយថា៖«ប្រាក់កម្ចីនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការជួយប្រទេសវៀតណាម ក្នុងការបង្កើតអនាគតថាមពលស្អាត។»
ថ្មីៗនេះសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានផ្តល់ប្រាក់កម្ចីចំនួន ៥៧ លានដុល្លារអាមេរិក ដល់ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចទូរទឹកកក សម្រាប់គម្រោងថាមពលខ្យល់ចំនួន ២ នៅខេត្តភាគកណ្តាលគឺ ខេត្ត ប៊ិញធួននិង និញធន់៕
ប្រភព៖ VN Express News
រក្សាសិទ្ធិដោយ៖CEN

