រដ្ឋាភិបាលឥណ្ឌាបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសឥណ្ឌានឹងមានវ៉ាក់សាំងកូវីដ-១៩ ជិត ១២០ លានដូសសម្រាប់ប្រើប្រាស់ក្នុងស្រុកនៅខែមិថុនាខាងមុខនេះ។ ចំនួននេះបានបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់ ពីចំនួន ៧៩,៤ លានដូសដែលមាននៅខែឧសភា។
ប្រទេសឥណ្ឌាមានវ៉ាក់សាំងប្រហែល ២១២ លានដូសដែលច្រើនបំផុត បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក ប៉ុន្តែរដ្ឋាភិបាលបានផ្តល់នូវវ៉ាក់សាំង២ដូសដែលចាំបាច់ប៉ុណ្ណោះក្នុងចំនួន ៣% នៃប្រជាជនចំនួន ១,៣៥ ពាន់លាននាក់របស់ខ្លួន។
ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ បានរាយការណ៍ពីការកើនឡើង នូវអត្រាឆ្លងមេរោគថ្មីខ្ពស់បំផុតប្រចាំថ្ងៃរបស់ខ្លួន ក្នុងរយៈពេល ៤៦ ថ្ងៃដោយមានចំនួន ១៦៥,៥៥៣ ករណីក្នុងអំឡុងពេល ២៤ ម៉ោងមុន ខណៈការស្លាប់បានកើនឡើងចំនួន ៣.៤៦០ នាក់។
កាលពីដើមខែនេះទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋាភិបាលបាននិយាយថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន ២ ពាន់លានដូសនឹងទំនងជាអាចមានសុពលភាពនៅក្នុងប្រទេសឥណ្ឌាចន្លោះពីខែសីហា ដល់ខែធ្នូក្នុងឆ្នាំនេះ ក្នុងនោះរួមទាំងថ្នាំពីក្រុមហ៊ុនផលិតក្នុងស្រុកផងដែរ។
រដ្ឋឥណ្ឌាជាច្រើនបានរាយការណ៍ អំពីបញ្ហាកង្វះវ៉ាក់សាំងយ៉ាងខ្លាំង ដែលត្រូវបង្ខំឲ្យតំបន់ជាច្រើន ក្នុងនោះមានទាំងរដ្ឋធានីញូវដែលី ដែលផ្តល់អាទិភាព ដល់អ្នកមានអាយុលើសពី ៤៥ ឆ្នាំ។
សូមជម្រាបថា សម្រាប់ខែមិថុនាខាងមុននេះ វ៉ាក់សាំងចំនួន ៦០,៩ លានដូសនឹងត្រូវផ្តល់ដោយរដ្ឋាភិបាលកណ្តាល សម្រាប់ចែកចាយដល់រដ្ឋនានា ដើម្បីបើកដំណើការការចាក់វ៉ាក់សាំង ដល់បុគ្គលិកសុខាភិបាល និងបុគ្គលិកជួរមុខ និងអ្នកដែលមានអាយុលើសពី ៤៥ ឆ្នាំ ខណៈដែលវ៉ាក់សាំងចំនួន ៥៨,៦ លានដូសនឹងមានសម្រាប់ទិញដោយផ្ទាល់ពីរដ្ឋ និងមន្ទីរពេទ្យឯកជន។ នេះបើតាមការចេញផ្សាយពីរដ្ឋាភិបាលឥណ្ឌា។
ថ្មីៗនេះប្រទេសឥណ្ឌា បានចាប់ផ្តើមចាក់វ៉ាក់សាំងប្រភេទ Sputnik V របស់រុស្ស៊ី រួមជាមួយវ៉ាក់សាំងអាស្រា្តសេនីកា ផលិតក្នុងស្រុករបស់វិទ្យាស្ថានសេរ៉ូមឥណ្ឌា (SII) និង Covaxin ផលិតដោយក្រុមហ៊ុនក្នុងស្រុក Bharat Biotech ៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

