ភ្នំពេញ ៖ ទំហំជួញដូរសរុបសម្រាប់ថ្ងៃសុក្រសប្តាហ៍មុននេះ បានកើនឡើងលើសកន្លះប៊ីលានរៀលម្តងទៀត មកដល់ ៥០២,៧៤ លានរៀល។
ភាគហ៊ុនចំនួន ៣ មានការកើនឡើង ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ហ្ក្រេនធ្វីន (GTI) និង អេស៊ីលីដា (ABC) បានកើនដល់ ៧.២០០រៀល ៤.៣៤០រៀល និង ១៦.៤៤០រៀល។
ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងផេសថិក (PEPC) បានធ្លាក់ចុះមកត្រឹម ២.៣០០រៀល និង ៣.៣៧០រៀល ក្នុងមួយហ៊ុន។ ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានរក្សាថ្លៃថេរដដែលដូចនឹងថ្លៃបិទកាលពីថ្ងៃព្រហស្បតិ៍។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានកើនឡើង ០,២០% ទៀតមកដល់ ៦៥១,៤៧ ពិន្ទុ៕
រក្សាសិទ្ធិដោយ៖CEN