ភ្នំពេញ ៖ បើទោះបីជា មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ប្រចាំប្រទេសកម្ពុជា ធ្លាប់បានអះអាងថា នៅមិនទាន់ច្បាស់លាស់ អំពីសេដ្ឋកិច្ចកម្ពុជា និងវិស័យមួយចំនួនក៏ដោយ ក៏ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២០១នេះ នឹងមានកំណើនក្នុងរង្វង់ ៤% និង ៥,៥ %នៅឆ្នាំក្រោយ ដោយសារការងើបឡើងវិញ នៃដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា។ នេះបើយោងតាមទស្សនវិស័យសេដ្ឋកិច្ចអាស៊ីរួម ឆ្នាំ២០២១ ដែលបានចេញផ្សាយនាពេលថ្មីៗនេះ។

លោក Sunniya Durrani Jamal នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា គោលនយោ បាយសារពើពន្ធ នៅតែមានសារៈសំខាន់ នៅពេលការដាក់ចេញកញ្ចប់សង្គ្រោះសេដ្ឋកិច្ចទូលំទូលាយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់សេដ្ឋកិច្ច។

ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក៏បានព្យាករណ៍ទៀតថា ផលិតកម្មឧស្សាហកម្មរបស់ប្រទេសកម្ពុជា នឹងកើនឡើង ៧,១ % នៅឆ្នាំនេះ និង ៧ % នៅឆ្នាំក្រោយ ដោយសារការងើបឡើងវិញនៃផលិតផលសម្លៀកបំពាក់ ស្បែក ជើង និងផលិតផលធ្វើដំណើរ ក៏ដូចជាកំណើននៃការនាំចេញគ្រឿងអេឡិចត្រូនិក និងកង់ជាដើម។
ដោយឡែកវិស័យកសិកម្ម ក៏ត្រូវបាន ADB រំពឹងថា នឹងកើនឡើង ១,៣% ក្នុងឆ្នាំនេះ និង១,២% នៅឆ្នាំ២០២២ខាងមុខផងដែរ ខណៈវិស័យសេវាកម្ម ក៏អាចនឹងងើបឡើងវិញយឺតៗ ដោយកើនឡើង ៣,៣% ក្នុងឆ្នាំ២០២១ និង ៦,២% នៅឆ្នាំ២០២២។ ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក៏បានកត់សម្គាល់ឃើញថា ព្រឹត្តិ ការ ណ៍ឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍កម្ពុជា ក៏បានធ្វើឱ្យសកម្មភាពក្នុងវិស័យសេវាកម្មធ្លាក់ចុះផងដែរ៕រក្សាសិទ្ធិដោយ៖CEN


