ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនប្រាកដណាស់ បានដឹងហើយថា ម្តាយរបស់តារាសម្តែងស្រី ឌួង ហ្សូរីដា បានកើតជំងឺធ្ងន់ធ្ងរត្រូវចាក់គីមី កំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យមួយកន្លែង នៅក្នុងប្រទេសថៃ។
ប៉ុន្តែ ដោយសារតែក្នុងបន្ទុកគ្រួសារទាំងមូល គ្មានជំហរមនុស្សប្រុស ពោលគឺមានសុទ្ធតែជាស្រីៗ ហេតុនេះ ក្នុងនាមជាកូនស្រីច្បងគេ តារាស្រី ឌួង ហ្សូរីដា ត្រូវបានសង្កេតឃើញថាខិតខំស្វះស្វែងធ្វើការរកប្រាក់ចំណូលយ៉ាងខ្លាំង ក្នុងនោះមិនថាលក់តាមអនឡាញផង និងបើកហាងកាហ្វេផង ដើម្បីបានប្រាក់ទប់ទល់នឹងថ្លៃព្យាបាលម្តាយ។

តែយ៉ាងណា ដោយសារតែស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ដែលធ្វើឲ្យប្រាក់ចំណូលរបស់តារាស្រីរូបនេះ បានធ្លាក់ចុះមួយកម្រិត ជាហេតុធ្វើឲ្យ ឌួង ហ្សូរីដា ដូច្នេះហើយ តម្រូវឲ្យ សម្រេចចិត្ត ដាក់លក់ខុនដូជាទីស្រឡាញ់របស់ខ្លួនចំនួន២បន្ទប់ ក្នុងតម្លៃធូរថ្លៃ ដើម្បីយកទៅព្យាបាលម្តាយ និងសល់មួយចំណែកទៀត ដើម្បីទប់ទល់និងអាជីវកម្មមុខរបរខ្លួនផងដែរ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ តារាស្រី ឌួង ហ្សូរីដា បានប្រកាសលក់ខុនដូរបស់ខ្លួន ដោយបានសរសេររៀបរាប់ឲ្យដឹងថា៖ «តម្លៃលក់ : 2Unit = ១០០,០០០$ បញ្ចុះនៅសល់ត្រឹមតែ ៨០,០០០$ (ខុនដូមិនធ្លាប់ជួល ឬ មានអ្នករស់នៅទេ ថ្មីចែស) មានលក់ ខុនដូ ២បន្ទប់ជាប់គ្នានៅម្តុំ ទួលគោគ០២ ជិតស្តុបត្រឡោកបែក ជាតំបន់កណ្តាលទីក្រុងតែម្តងណាចាស …!សំណង់ខុនដូសាងសង់រួចរាល់ ២ឆ្នាំ គេចូលនៅគ្រប់បន្ទប់ហើយ មានសម្ភារ និងគ្រឿងសង្ហារឹមស្រាប់តែម្តង ទីតាំង ជិតអង្គរ Apartment ទល់មុខភោជនីយដ្ឋាន More More …! ម្តុំស្តុបត្រឡោកបែក ស្តាយមិនចង់លក់ទេ ព្រោះខ្ញុំស្រឡាញ់ និង ចូលចិត្តឱបតែផ្ទះ ដី និង ខុនដូ នេះឯង តែត្រូវការលុយដើម្បីព្យាបាលម្តាយផង និង សម្រាប់បង្វឹលទុនរកសុីផង សម័យកូវីដ វាមិនសុីតែសួតមនុស្សទេ វាពិតជាសុីទ្រព្យសម្បិត្តិយើងបណ្តើរៗពិតមែន ឲ្យតែបែបនេះមានចំណាប់អារម្មណ៍ អាចទាក់ទងមកយេីងខ្ញុំដោយផ្ទាល់ ឬ ខលសាកសួរព័ត៌មាន លេខទូរសព្ទ័សួរព័ត៌មាន : 095 535 555 081 535 555»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







