Thursday, September 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិតត្រឹមថ្ងៃទី៣១ ខែឧសភានេះ ទណ្ឌិត និងមន្ត្រីក្នុងពន្ធនាគារខេត្តកណ្ដាល ឆ្លងកូវីដ១៩ ចំនួន ៣៦៩នាក់

កណ្ដាល ៖ គិតមកដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ មន្ត្រីសុខាភិបាលខេត្តកណ្ដាល បានរកឃើញទណ្ឌិត និងមន្ត្រីពន្ធនាគារខេត្តកណ្ដាល បានឆ្លងជំងឺកូវីដ១៩ ចំនួន ៣៦៩នាក់។

ករណីឆ្លងនេះបានកើតឡើងតាំងពីថ្ងៃទី២៥ ខែឧសភា ដោយដំបូងរកឃើញទណ្ឌិតចំនួន ១០៣នាក់ និងមន្ត្រីពន្ធនាគារ៣នាក់ ហើយឆ្លងជាបន្តបន្ទាប់។ គេពុំទាន់ដឹងថា តើទណ្ឌិត និងមន្ត្រីពន្ធនាគារខេត្តកណ្ដាល ឆ្លងជំងឺកូវីដ១៩ តាមរយ:ណានោះទេ រីឯអ្នកជំងឺត្រូវបានក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តកណ្ដាល បានថែទាំយកចិត្តទុកដាក់ ផ្ដល់ថ្នាំសង្កូវដល់ក្នុងពន្ធនាគារ ដើម្បីការពារមិនឱ្យពួកគាត់ចេញទៅព្យាបាលនៅខាងក្រៅឡើយ។ រីឯមន្ត្រីនគរបាលវិញ ក៏ត្រូវបានដាក់ពង្រាយយាមកាមជុំវិញពន្ធនាគារ។

មន្ត្រីពន្ធនាគារបានរៀបចំការបែងចែកទីតាំងសម្រាប់ព្យាបាល និងរៀបចំការពារទណ្ឌិតផ្សេងទៀត មិនឱ្យមានការឆ្លងបន្តទៀតនោះទេ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងន័យបញ្ចៀសការឆ្លងដល់ទណ្ឌិតដទៃទៀត។ ប៉ុន្តែទោះយ៉ាងណា ចំនួនអ្នកឆ្លងជំងឺ ចេះតែកើនឡើង គួរឲ្យបារម្ភ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×