Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងផ្សារដ៏ធំមួយ នៅរាជធានីភ្នំពេញ គ្រោងបោះដុំ និងលក់រាយនូវមុខទំនិញ ដែលមានតម្រូវការប្រចាំថ្ងៃ

ភ្នំពេញ ៖ លោក អេរិច ឆុង នាយកប្រតិបត្តិនៃគម្រោងផ្សារ ជីស៊ី អូឫស្សី បានឱ្យដឹងថា ៖ ផ្សារជីស៊ីអូរឫស្សី ផ្គត់ផ្គង់តម្រូវការក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ហើយផ្សារនេះនឹងដើតួនាទីយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់ជូនប្រជាជនកម្ពុជា។ ចំនុចទាំងនេះហើយ បានជាជុំរុញឲ្យផ្សារជីស៊ីអូរឫស្សី ជឿជាក់ថា នឹងចូលរួមចំណែក ក្នុងការគាំទ្រដល់សេដ្ឋកិច្ចសង្គមក្នុងប្រទេសកម្ពុជា ក៏ដូចជាឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនក្នុងស្រុកផង។

លោកបន្តថា នៅពេលដែលផ្សារជីស៊ីអូរឫស្សី បើកដំណើរការម្ចាស់តូបទាំងអស់ នឹងអាចពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងតំបន់កំពុងអភិវឌ្ឍន៍។ ផ្សារជីស៊ីអូរឫស្សី មិនត្រឹមតែផ្តល់ជូនអតិថិជននូវតូបលក់ប៉ុណ្ណោះទេ យើងថែមទាំងផ្តល់ជូននូវតូបអាជីវកម្មពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (E-commerce) ដែលបានរៀបចំយ៉ាងពិសេសសម្រាប់ម្ចាស់តូប អាចលក់ទំនិញរបស់ពួកគាត់ តាមប្រព័ន្ធអនទ្បាញផងដែរ។

លោកបានបន្ថែមទៀតថា “ផ្សារជីស៊ីអូរឫស្សី ជាផ្សារមួយដែលជាមរតកស្ថាបត្យកម្មប្រពៃណីខ្មែរ និងចំណេះដឹងពាណិជ្ជកម្មខ្មែរបុរាណផងដែរ។ សម្រាប់ផ្សារជីស៊ីអូរឫស្សី មានគុណតម្លៃគ្រប់គ្រាន់សម្រាប់ផ្ទេរបន្តទៅកាន់មនុស្សជំនាន់ក្រោយ”។ ផ្សារនេះ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី(ផ្លូវ១១០) ជាប់មជ្ឈ មណ្ឌល ពាណិជ្ជកម្មអ៊ែតវូត និងនៅទល់មុខការិយាល័យលក់Tesla Showroom ។ នៅពេលដែលគម្រោងផ្សារជីស៊ីអូរឫស្សីនេះ បើកដំណើរការ តូបផ្សារក្នុងស្រុកនឹងកើនទ្បើងប្រហែលជា 6% បន្ថែមទៀត នៃចំនួនតូបផ្សារទាំងអស់នៅទីក្រុងភ្នំពេញ។ ការអភិវឌ្ឍន៍ដ៏ធំនេះនឹងលើកស្ទួយជីវភាពរបស់អាជីវករ និងសប្បិកម្មក្នុងស្រុក ក៏ដូចជាជួយជំរុញសេដ្ឋកិច្ចក្រុងភ្នំពេញផងដែរ។

សូមបញ្ជាក់ថា៖ ផ្សារក្នុងស្រុក បានតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រសេដ្ឋកិច្ចក្នុងប្រទេស ដោយផ្សារក្នុងស្រុកបានជួយឲ្យកសិករ អាចលក់ទំនិញរបស់ពួកគេដោយផ្ទាល់ ទៅកាន់អតិថិជន។ ការតថ្លៃទំនិញ គឺជាចំណុចដ៏ទាក់ទាញធំមួយ ធ្វើឲ្យប្រជាជន ងាកមកទិញទំនិញនៅផ្សារក្នុងស្រុក ព្រោះអ្នកទិញអាចចរចាតម្លៃជាមួយអ្នកលក់បាន ហើយអតិថិជនអាចទិញ នូវទំនិញ និងបន្លៃ ត្រីសាច់នានាក្នុងតម្លៃដ៏សមរម្យបាន៕រក្សាសិទ្ធិដោយ៖CEN

×