Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាចទេ ! ក្រោយស្រ្តីជាបង២នាក់ មកជួបប្អូនដើរអនាថាជាង២០ឆ្នាំ ស្របពេលបែកធ្លាយមានលុយរាប់លាន ធ្វើឲ្យមនុស្សមួយចំនួនចោទឡើងថា…. (វីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានទទួលជ្រាបហើយ ចំពោះបុរសអនាថាម្នាក់ឈ្មោះ យឿន ធី អាយុ ៤៨ ឆ្នាំ ដែលថ្មីៗនេះ បានធ្វើឲ្យមជ្ឈដ្ឋានមហាជន នៅក្នុងបណ្តាញសង្គម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានដឹងថា ការពិតបាវការ៉ុងដែលគាត់ស្ពាយតាមខ្លួនរាល់ថ្ងៃ គឺមានលុយក្នុងនោះរហូតរាប់លានរៀលឯណោះ ដែលឃើញហើយស្ទើរតែមិនចង់ជឿ។

តែយ៉ាងណាមិញ ក្រោយរូបភាពរបស់គាត់ ត្រូវបានបង្ហោះចែករំលែក និងល្បីសុះសាយពេញបណ្តាញសង្គមរួចមក ថ្មីៗនេះ ក៏ស្រាប់តែឃើញវត្តមានស្រ្តី២នាក់ បង្ហាញមុខដោយពួកគាត់បានអះអាងថា គឺជាបងស្រីបង្កើតរបស់បុរសរូបនេះ។

តាមរយៈការសម្ភាសន៍ផ្ទាល់ពីព្រះតេជគុណមួយអង្គព្រះនាម បញ្ញាបទីបោ ជាសុភី ម្នាក់ក្នុងចំណោមស្រ្តីទាំងពីរ ដែលត្រូវជាបងបង្កើត បានបញ្ជាក់ប្រាប់ថា ប្អូនប្រុសរបស់គាត់បានបាត់ខ្លួនពីផ្ទះតាំងពីអាយុ ១៣ ឆ្នាំ មកម្ល៉េះ ហើយគ្រួសារក៏បានខិតខំស្វះស្វែងដើររកប្អូនអស់ពីលទ្ធភាពផងដែរ តែរកមិនឃើញសោះ និងក៏គិតថាប្អូនប្រហែលជាស្លាប់ហើយមើលទៅ។ ប៉ុន្តែ ព្រោះតែនិស្ស័យ ក៏បានរកឃើញប្អូននៅពេលនេះ។

ស្រ្តីទាំងពីរក៏បាននិយាយថា ពួកគាត់នឹងយកប្អូនប្រុសទៅមើលថែឲ្យអស់ពីលទ្ធភាព ទោះលំបាកប៉ុណ្ណាក៏ដោយ និងក៏បានបញ្ជាក់ច្បាស់ៗថា ពួកគាត់មិនប៉ះពាល់លុយកាក់របស់ប្អូននោះទេ។

តែទន្ទឹមនឹងនេះផងដែរ ក៏ស្រាប់តែមានមតិមួយចំនួន បានចោទឡើងថា ការពិតប្រហែលជាបងប្អូនហ្នឹង ឃើញគេថតបង្ហោះគាត់ ហើយឃើញមានលុយទើបមករក ធម្មតាទេលុយហើយនិងមនុស្ស។ បើបងប្អូនគាត់ស្រឡាញ់គាត់ គឺល្អហើយ មិនមែនឃើញតែលុយរបស់គាត់ទេលោកបង, ជីវិតពិតជួបផ្ទាល់ ពេលក្រជីវិតរសាត់អណ្ដែតគ្មានអ្នកស្គាល់ទេ តែដល់ពេលមានលុយ មានញាតិបងប្អូនមកស្គាល់ច្រើនណាស់…។

តែយ៉ាងណា នេះគ្រាន់តែជាមតិយល់ឃើញរបស់បងប្អូនអ្នកខមិនប៉ុណ្ណោះ ហើយខ្សែជីវិតរបស់បុរសរូបនេះ ក្រោយជួបជុំគ្រួសារឡើងវិញ នឹងទៅជាយ៉ាងណា យើងនឹងតាមដានតទៅទៀតទាំងអស់គ្នា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×