Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤២នាក់

កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤២នាក់ ក្នុងនោះស្រុកកងមាស ចំនួន១នាក់, ស្រុកស្រីសន្ធរ ចំនួន១នាក់, ស្រុកបាធាយ ចំនួន២នាក់, ស្រុកកំពង់សៀម ចំនួន៤នាក់, ស្រុកព្រៃឈរ ចំនួន១០នាក់, ស្រុកជើងព្រៃ ចំនួន២១នាក់, មកពីខេត្តកំពង់ធំ ចំនួន ៣នាក់ និងករណីជាសះស្បើយចំនួន២៧នាក់ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។

កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្ត យកសំណាកធ្វើតេស្តរហ័សលើកម្មករ-កម្មការិនី និងអ្នកសង្ស័យចំនួន៤.១៥១នាក់ ទទួលបានលទ្ធផល បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៤២នាក់។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបានបញ្ជូនអ្នកជំងឺទាំង៤២នាក់ មកសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នឹងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ថែមទៀត រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់លោក លោកស្រី កម្មកររោងចក្រ អាជីវករ បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ 070 828 788/ 012 736 755។

បន្ថែមលើនេះអ្នកដែលពាក់ព័ន្ធដទៃទៀតត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្តៅយ៉ាងតិច ២ដងក្នុងមួយថ្ងៃ ត្រូវសម្រាកនៅផ្ទះ ឬបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋនិងសាធារណជនទាំងអស់ត្រូវអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ឱ្យបានម៉ឺងម៉ាត់បំផុត ជាពិសេសសូមបងប្អូនអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣កុំ ៣ការពារ” របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកករណីជាសះស្បើយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ មានចំនួន២៧នាក់ (បូកយោងចំនួន២៥០នាក់) អ្នកកំពុងសម្រាកព្យាបាល ចំនួន ៦០១នាក់។ អ្នកជំងឺទាំង២៧នាក់ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២លើក និងត្រូវបានអនុញ្ញាត ឱ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×