Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចពិជ័យសេនា ៖ ការរៀបចំចងក្រងឯកសារប្រវត្តិសាស្ត្រ ស្នាដៃក្រុមគ្រូពេទ្យកងទ័ព គឺតាមអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ CEN នៅថ្ងៃទី៣១ ខែឧសភានេះថា ការរៀបចំចងក្រងឯកសារប្រវត្តិសាស្ត្រ ស្តីពីលទ្ធផលស្នាដៃក្រុមគ្រូពេទ្យ កម្លាំងកងទ័ព ដែលបានបំពេញបេសកកម្មចុះចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការនី នៅតំបន់ក្រហម ចាប់ពីថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងម្ជុលទី១ និងកំពុងបន្ត ចាក់ម្ជុលទី ២ បន្តទៀត គឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន គឺការប្រើប្រាស់វ៉ាក់សាំងដែលមានតាមដំណាក់នីមួយៗ គឺដើម្បីឲ្យវាស្របទៅតាមតំបន់និមួយៗ ហើយនិងតមម្រូវការបន្ទាន់នៅកន្លែងនីមួយៗ ហើយចាត់ទុកថា ភាពវិសេសវិសាល និងឆ្លាសវៃបំផុតក្នុងការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន គឺការបំពេញភារកិច្ចក្នុងការអនុវត្តនយោបាយវ៉ាក់សាំង គឺវាស្របរបៀបណា ត្រឹមត្រូវរបៀបណា ហើយអាចចាត់ទុកជាប្រវត្តិសាស្ត្រ នៃការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បន្តថា ការរៀបចំចងក្រងឯកសារប្រវត្តិសាស្ត្រ ស្តីពីលទ្ធផលស្នាដៃក្រុមគ្រូពេទ្យ កម្លាំងកងទ័ព ដែលបានបំពេញបេសកកម្មចុះចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការនី នៅតំបន់ក្រហម គឺត្រូវប្រមូលឯកសារតាំងពីដើមទី ហើយចប់ជាដំណាក់ៗបានធ្វើការបូកសរុបវៃតម្លៃ និងរៀបចំឲ្យមានខ្សែសង្វាក់ ហើយឲ្យមានអ្វីដែលជាលក្ខណៈពិសេសមួយចំនួនបានគេហៅថាប្រវត្តិសាស្ត្រ។ ហើយជាពិសេសប្រមែប្រមូល ការចាប់អារម្មណ៍ពីសំណាក់ ក្រុមមនុស្សទាំងឡាយគ្រប់មជ្ឈដ្ឋាននិមួយៗ ឲ្យគេមានយោបល់វៃតម្លៃ យល់ឃើញរបៀបណាចំពោះការចាក់វ៉ាក់សាំង ទើបយើងយកមកចងក្រងជាចុងក្រោយជាប្រវត្តិសាស្ត្រ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×