Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តសាំយ៉ុងមួយគ្រឿង ត្រូវបានឆាបឆេះអស់ទាំងស្រុង បង្កឡើងដោយឆ្លងចរន្តអគ្គិសនី

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះរថយន្ដសាំយ៉ុងមួយគ្រឿង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ជិតខាងទាញបំពង់ពន្លត់អគ្គិភ័យ និងទុយោទឹកជួយបាញ់ពន្លត់។

ហេតុការណ៍ការភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៣ និង០០នាទីល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ដសាំយ៉ុងមួយគ្រឿង ពណ៌សំបកឪឡឹក កំពុងតែធ្វើដំណើរតាមបណ្ដោយផ្លូវវ៉េងស្រេងសុខៗ ស្រាប់តែឃើញមានផ្សែងហុយ ចេញពីខាងក្នុងរថយន្ដ ហើយក៏បានឈប់រួចស្រែកហៅ ឲ្យប្រជាពលរដ្ឋជិតខាងឲ្យជួយ នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ និងទុយោទឹកមកបាញ់ពន្លត់ បន្ទាប់មកក៏បានទាក់ទង ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យជួយហៅរថយន្ដពន្លត់អគ្គិភ័យ មកជួយបាញ់ទើបរលត់ ទើបរលត់ទៅវិញតែម្តងទៅ ប៉ុន្តែគួរឲ្យសោកស្ដាយ រថយន្ដសាំយ៉ុងត្រូវបានឆេះអស់ ទាំងស្រុងទៅហើយ នៅសល់តែគ្រោងឆ្អឹងតែប៉ុណ្ណោះ ហើយដែលសំណាងល្អ មិនមានគ្រោះថ្នាក់ដល់តៃកុង និងអ្នកជិតខាង។

ក្រោយពេលបាញ់ពន្លត់ ដោយបញ្ជាក់ពីសមត្ថកិច្ច ករណីអគ្គិភ័យឆេះរថយន្តខាងលើនេះ បានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យចំនួន៦បំពង់ និងរថយន្ដពន្លត់អគ្គិភ័យចំនួន១គ្រឿង។ មូលហេតុការឆាបឆេះ បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី ៕ រក្សាសិទ្ធិដោយ៖ សា មេត

×