Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិសបញ្ជូនខ្លួនថៅកែផ្គត់ផ្គង់ត្រី ធូ ណា និង ត្រីសាលម៉ុន ទៅតុលាការ រឿងឆបោកលុយជិត ៣០ ម៉ឺនដុល្លារ

ភ្នំពេញ ៖ សមត្ថកិច្ចបានបញ្ជូនខ្លួនថៅកែផ្គត់ផ្គង់ត្រី ធូ ណា និង ត្រីសាលម៉ុន ទៅតុលាការនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ពាក់ព័ន្ធករណីឆបោកចេញសែកស្អុយ មិនមានសាច់ប្រាក់ជិត ៣០ម៉ឺនដុល្លារ។
ជនសង្ស័យត្រូវវាបចាប់ខ្លួន ដោយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។

ថៅកែផ្គត់ផ្គង់ត្រី ធូ ណា និង ត្រីសាលម៉ុន ដែលចាប់ខ្លួនឈ្មោះ អ៊ុន សុង ដែលមានអាសយដ្ឋានផ្ទះលេខ ៥៩AZ ផ្លូវលេខ ២៤៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ការចាប់ខ្លួននេះ តាមដីកាបង្គប់ឲ្យចាប់ខ្លួន របស់លោក លី សុខ លេង ចៅក្រម ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោក។ បន្ទាប់ពីចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានបំពេញបែបបទតាមនីតិវិធី បញ្ជូនទៅតុលាការ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ ការចាប់ខ្លួនតាមពាក្យបណ្តឹង របស់ជនរងគ្រោះ បានប្តឹងចោទប្រកាន់ទៅលើជនសង្ស័យ ២នាក់ប្តីប្រពន្ធ ឈ្មោះ អ៊ុន សុង និង ឈ្មោះ ភឿន ចាន់ថន ឆបោកប្រាក់ចំនួន ២៨៨.៩៧០ដុល្លារ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×