Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើមឈើ​ធ្នង់ មួយ​ដើម​មានតម្លៃ​រាប់ម៉ឺន​ដុល្លារ នៅ​បរិវេណ​បឋមសិក្សា​បន្ទាប់​មហា​សាំង ត្រូវគេ​លួច​កាប់​យកទៅ​បាត់​គ្មាន​អ្នកដឹង​

spot_img

កំពង់ស្ពឺ​៖ ដើមឈើ​ធ្នង់​មួយ​ដើម ដែល​អាយុកាល​រាប់រយឆ្នាំ​និង​មានតម្លៃ​រាប់ម៉ឺន​ដុល្លារ ដែលមាន​មុខកាត់​ជាង​កន្លះ​ម៉ែត្រ កម្ពស់​ជាង ៤​ម៉ែត្រ ដែលជា​សម្បត្តិ​របស់រ​ដ្ឋ​ក្នុង​សាលាបឋមសិក្សា​បន្ទាប់​ម​ហា​សាំង ត្រូវបាន​ក្រុម​ជនខិលខូច​(​ក្រុម​ឈ្មួញ​រកស៊ី​ឈើ ប្រណីត​)​លួច​កាត់​ទាំង​កណ្តាលអធ្រាត្រ​យកទៅ​បាត់​ដោយ​បន្សល់​តែ​ស្លាកស្នាម​គល់​ប្រវែង​កន្លះ​ម៉ែត្រ​នៅជាប់​នឹង​ដី​ចុង​មែក​ប៉ុណ្ណោះ​នៅនឹងកន្លែង​ក្នុង​សាលា ដោយ​មិនមាន​អ្នកណាម្នាក់​បានដឹង​នោះឡើយ​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្នុង​សាលារៀន​បឋមសិក្សា​បន្ទា​ប់​មហា​សាំង នៅជាប់​ជាមួយ​វត្ត​ពង្រ ស្ថិតក្នុង ភូមិ​បន្ទាប់ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

​បើតាម​ប្រភពព័ត៌មាន​ពី​លោក ហង្ស សា​វ៉ុ​ន នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​មហា​សាំង បាន​ប្រាប់​ឲ្យ​ដឹងថា​៖ ករណី​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​លួច​កាត់​យក​ដើម​ធ្នង់​នេះ ពិតជា​កើតមាន​មែន ។ ពត៌មាន​នេះ​លោក​ទទួលបាន​ពី​ខាង​គណៈ​គ្រប់គ្រង​សាលា ដែល​បាន​រាយការណ៍​មក​លោក​កាលពី​ព្រឹក​ថ្ងៃ​២៤ ខែតុលា ឆ្នាំ​២០១៧​។​
​លោក​បាន​បន្តទៀតថា​៖ ក្រោយ​ទទួល​សេចក្តីរាយការណ៍​សមត្ថ​កិច្ច​បាន​ចុះ​ស្រាវជ្រាវ និង​សាកសួរ​ដល់​លោកគ្រូ និង​អ្នកគ្រូ​មួយចំនួន​អំពី​ករណី​ក្រុម​ចោរលួច​កាត់​ដើម​ធ្នង់​នេះ​។ តាម​ការស្រាវជ្រាវ​សមត្ថកិច្ច​បានទទួល​ព​ន្លឺ​ខ្លះ​ហើយ បន្ទាប់ពី​មាន​សេចក្តី​បំភ្លឺថា មុនពេល​មាន​ក្រុមចោរ​មក​លួច​កាត់​យក​ដើម​ធ្នង់​នេះ គឺមាន​មនុស្ស​មួយក្រុម​បានមក​ទំនាក់ទំនង​លោកនាយក​សាលាបឋមសិក្សា​បន្ទាប់ ដើម្បី​សុំ​ទិញ​ដើម​ធ្នង់​នេះ តែ​ត្រូវ​លោកនាយក​សាលា​បដិសេធ មិន​ព្រម​លក់​ឲ្យ​ឡើយ ក្រោយ​លោកនាយក​បដិសេធ ក្រុមមនុស្ស​ទាំងនោះ​ក៏​ត្រឡប់​ទៅវិញ​អស់​។ ក្រុមមនុស្ស​ទាំងនោះ ត្រូវបាន​ដឹងថា ជា​ឈ្មួញ​រកស៊ី​ឈើ​នៅ​ស្រុក​ភ្នំស្រួច​នេះ​តែម្តង​។​

​លោក​នាយរង​បន្តថា មិនយូរប៉ុន្មាន​ផង​នៅ​យប់កើតហេតុ ស្រាប់តែ​មេឃ​បង្អុរ​ភ្លៀង​យ៉ាងខ្លាំង ធ្វើ​ឲ្យ​កម្លាំង​ល្បាត​ចូល​ជ្រក​រក​កន្លែង​សម្រាក​រៀងៗ​ខ្លួន ជា​ឱកាស សម្រាប់​ក្រុម​ឈ្មួញ​ក្នុង​ការធ្វើសកម្មភាព​បា​ន​ដោយ​ងាយ​។​

​តាម​ការពិនិត្យ​ជាក់ស្តែង ក្រុម​ឈ្មួញ​មាន​គ្នា​ចាប់ពី​៨​ទៅ​១០ នាក់ ព្រោះ​បើ​មាន​គ្នា​តិច​មិនអាច​លើក​ដើម​ធ្នង់​នេះ​ដាក់​ឡាន បានឡើយ​។​
​មហាជន​ក៏ដូចជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ខាងលើ​បាន​សំណូមពរ​ដល់​សមត្ថកិច្ច មេត្តា​ធ្វើយ៉ាងណា តាម​ចាប់​ក្រុម​ចោរលួច​កាត់​ដើម​ធ្នង់​ដែលជា​សម្បត្តិ​របស់​រដ្ឋ យ​កម​ផ្តន្ទាទោស​ឲ្យ​បាន​កុំ​ឲ្យ​ពួកគេ​មានឱកាស​បំផ្លាញ​ធនធានធម្មជាតិ​បាន​តទៅទៀត​។​

​មានការ​លើកឡើង​ផងដែរ​ថា បើ​យោងតាម​ការបំភ្លឺ​របស់​លោក​សុខ សាន​ដែលជា​នាយក​សាលា​ខាងលើ គឺ​ក្រុមចោរ​ប្រាកដជា​ត្រូវ​ចាប់ខ្លួនបាន​ជាក់​ជាមិនខាន​ឡើយ​។ ជាងនេះទៅទៀត​ក្រុមចោរ​ដែលជា​ឈ្មួញ​ទាំងនេះ​មើលទៅ​មិនមែន​អ្នកស្រុក​មកពី​ឆ្ងាយ​នោះទេ​។​

​បើទោះជា​មានការ​លើកឡើង​បែបនេះ​ក្តី ក៏​មិនទាន់​ប្រាកដថា ក្រុមចោរ​ក្នុងស្រុក ឬ​ក្រៅ​ស្រុក​ឡើយ ដែល​ធ្វើ​សកម្មភាព​នេះ លុះត្រាតែ​សមត្ថកិច្ច​ស្រាវជ្រាវ​ដឹង​ការពិត និង​ចាប់​ជនល្មើស​បាន​ទើប​ការពិត​ត្រូវបាន​លាតត្រដាង​។​

​សិស្សានុសិស្ស​ជាច្រើន​នាក់​បាន​សំដែង​នូវ​ការសោកស្តាយ​ចំពោះ​ការបាត់បង់​ដើម​ធ្នង់​មួយ​ដើម​នេះ​ជាខ្លាំង ដោយ​ពួកគេ​លើកឡើងថា កាលពីដើម​ពួកគេ​បានឃើញ​គ្រប់​ពេលដែល​ពួកគេ​ទៅ​សាលារៀន ។ ចាប់ពីពេលនេះ​ទៅ ពួកគេ​លែង​បានឃើញ​ដើម​ធ្នង់​នេះ​ទៀតហើយ កុំថាឡើយ​បានឃើញ សូម្បីតែ​ម្លប់​ដែល​ពួកគេ​ធ្លាប់​ជ្រក ក៏​មិនមាន​ដូច​មុន​ដែរ ពួកគេ​មានការ​សោកស្តាយ​ខ្លាំងណាស់ តែ​មិនដឹង​ធ្វើ​ម៉េច​បើ​ក្រុម​ចោរលួច​កាត់​យកទៅ​បាត់អស់​ទៅហើយនោះ​។​
​សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ប្រាប់ថា ករណី​ឈ្មួញ​ដែលជា​ក្រុម​ចោរលួច​កាត់​ដើម​ធ្នង់​នេះ គឺមាន​ពន្លឺ​ខ្លះ​ហើយ​ពេលនេះ សមត្ថកិច្ច​ជំនាញ​កំពុង​តាម​ចាប់ខ្លួន​ក្រុមចោរ​(​ដែលជា​ឈ្មួញ​រកស៊ី​ដឹកឈើ​) ទាំងនោះ​ដើម្បី​យកមក​ប្រគល់​ឲ្យ​ច្បាប់​ចាត់ការ​បន្ត​៕​ ដោយ​៖​ជាលី

spot_img
×