Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តBMW បើកគេចពីម៉ូតូ ជ្រុលទៅបុកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខយ៉ាងដំណំ

ភ្នំពេញ ÷ បុរសម្នាក់ បានបើករថយន្តBMWមួយគ្រឿង មិនប្រយ័ត្ន បានគេចពីម៉ូតូជ្រុលចង្កូតទៅបុកទ្រូងផ្លូវ បណ្តាលឲ្យរថយន្ត រងការខូចខាតផ្នែកខាងមុខ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ចំណុចមុខផ្សារដីហុយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក BMWពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ កម្ពុជា S.T.៨៥៨៦ បើកបរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានគេចពីម៉ូតូមួយគ្រឿង មិនចាំម៉ាកក៏ជ្រុលចង្កូត ទៅបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យទ្រូងផ្លូវខូចខាតតិចតួច ចំណែកឯរថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានខណ្ឌសែនសុខ បានចុះមកដល់រួចពិនិត្យជុំវិញកន្លែងកើតហេតុ ដោយមិនមានប៉ះពាល់អ្វី ដែលធ្ងន់ធ្ងរក៏បានឲ្យម្ចាស់រថយន្ត ហៅរថយន្តស្ទូច មកស្ទូចយករថយន្តបង្ក ទៅជួសជុលដោយខ្លួនឯង៕ រក្សាសិទ្ធិដោយ៖ សាមេត

×