Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់បេះដូង ! ក្មេងស្រីម្នាក់ត្រូវរសាត់អណ្តែត ដល់កណ្តាលសមុទ្រ សំណាងណាស់ បានក្រុមជួយសង្គ្រោះ មកជួយទាន់ រីឯមូលហេតុគឺដោយសារ… (វីដេអូ)

នេះគឺជាខណៈពេលមួយដ៏ស្លុតបេះដូងណាស់ ខណៈដែលក្មេងស្រីម្នាក់ ត្រូវបានខ្យល់បក់បោកឲ្យរសាត់ឆ្ងាយពីឆ្នេរ ទៅកណ្តាលសមុទ្រ ស្ថិតនៅលើទូកជ័រតូចមួយ ដោយនាងតូចបានស្រែកយំដង្ហោយឲ្យឪពុកម្តាយជួយ ទាំងអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង។

យោងតាមកាសែត Daily Mail បានចុះផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ឲ្យដឹងថា ហេតុការណ៍ដ៏រន្ធត់បេះដូងនេះ បានកើតឡើងនៅឯឆ្នេរសមុទ្រមួយកន្លែង ស្ថិតក្នុងទីក្រុង Rhyl ប្រទេសវ៉ែល ។ នៅមុនពេលកើតហេតុ គឺទូកជ័រដែលក្មេងស្រីនោះកំពុងជិះលេង ត្រូវបានចងខ្សែភ្ជាប់ទៅនឹងបង្គោលសុវត្ថិភាពនៃឆ្នេរ ប៉ុន្តែ ចៃដន្យ ស្រាប់តែខ្សែនោះបានរបូត ជាហេតុធ្វើឲ្យខ្យល់បក់រសាត់ទៅកណ្តាលសមុទ្រតែម្តង ដែលមានចម្ងាយពីឆ្នេរប្រហែលកន្លះម៉ៃល៍។

នៅពេលនោះ គ្រួសាររបស់នាង ពិតជាមានការស្លន់ស្លោ ព្រួយបារម្ភយ៉ាងខ្លាំង ហើយពួកគេបានទូរស័ព្ទទៅកាន់លេខ ៩៩៩ ដើម្បីសុំជំនួយសង្គ្រោះបន្ទាន់ ស្ថិតនៅចំពោះមុខមនុស្សរាប់រយនាក់ ដែលពោរពេញដោយក្តីរន្ធត់ជាខ្លាំង។

ក្រោយទទួលបានដំណឹងដ៏តក់ស្លុតនេះ ក្រុមសង្គ្រោះបានមកកន្លែងកើតហេតុ និងប្រញាប់ប្រញាល់ចេញទូក ទៅកាន់កន្លែងនាងតូចដែលកំពុងរសាត់អណ្តែតនៅកណ្តាលសមុទ្រ។ ពិតជាអស្ចារ្យណាស់ ដែលទូករបស់នាងពុំត្រូវបានរលកទឹកសមុទ្រវាយប្រហារខ្លាំងក្លា ហើយនៅទីបំផុត ក្រុមសង្គ្រោះបានទៅដល់ និងទាញក្មេងស្រីនោះ ឡើងទូកសង្គ្រោះរបស់ពួកគេ ទាំងដែលនាងស្រែកយំ ក្នុងអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង។

នៅក្នុងវីដេអូ ក្រុមសង្គ្រោះអាចត្រូវបានឮនិយាយទៅកាន់ក្មេងស្រីថា “តើក្មួយមិនអីទេ? អត់អីទេណាក្មួយ?” ខណៈពួកគេបានទៅជិតក្មេងស្រីដែលកំពុងស្រែកយំដោយនិយាយថា “សូមជួយក្មួយផង!”។

មន្រ្តីនៃក្រុមសង្គ្រោះម្នាក់ បាននិយាយថា “នាវិកនៅឆ្ងាយតែ ២ នាទីប៉ុណ្ណោះ នៅពេលនៃការហៅអាសន្ន។ ក្មេងស្រីរូបនោះពិតជាសំណាងណាស់ ដោយត្រូវបានក្រុមនាវិកស្ថិតនៅក្នុងតំបន់នោះជួយសង្គ្រោះរូបនាងទាន់ពេលវេលា ដោយការប្រើទូកល្បឿនលឿន និងបានបញ្ជូនក្មេងស្រីនោះទៅកាន់ឪពុកម្ដាយរបស់នាងវិញ ដោយសុត្ថិភាព៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×