បុរសស្រវឹងជោគម្នាក់ បានចូលទៅក្នុងបរិវេណ វត្តមួយនៅឯខេត្ត ផេតចាក់ប៊ូន ប្រទេសថៃ។ រឿងកើតឡើងដោយសារតែបុរសរូបនេះ យកឈើទៅចាក់រុក ខ្លាឃ្មុំ ដែលដេកហាលថ្ងៃនៅក្នុងទ្រុងរបស់វា ហេតុតែស្រវឹង បុរសនេះបានទៅឈរឈ្លោះជាមួយសត្វ ទើបធ្វើអោយធ្លាក់ដំក្បាលចុះទៅក្នុងទ្រុង ត្រូវបានខ្លាឃ្មុំខាំក្រញី ព្រោះវាបានខឹងនឹងបុរសនេះ យកឈើចាក់វាហើយយកដុំថ្ម គប់ទៀតផង។ ហេតុការណ៍បានធូរស្បើយមកវិញនៅពេលដែលអ្នក ថែទាំនៅទីនោះបានមកឃើញ ហើយចូលទៅចាប់ខ្លាឃ្មុំនោះចេញ ទោះជាទាញមិនឈ្នះក៏ដោយ ក៏គាត់នៅតែមានការព្យាយាមជួយសង្គ្រោះ បុរសស្រវឹងខួបនេះដែរ ម្យ៉ាងវិញទៀតខ្លាឃ្មុំនេះមិនដែលធ្វើបាបអ្នកណាម្នាក់នោះទេ ថែមទាំជាទីស្រឡាញ់របស់អ្នកស្រុកទៀតផង៕ ក្ខិណី







