Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ព្រហ្មទណ្ឌ​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ យក​កាំភ្លើងខ្លី​ បាញ់​បុរសម្នាក់​ ឲ្យ​មាន​របួស​ស្នាម​

​កំពង់ចាម​ ៖​ កម្លាំង​នគរបាល​ជំនាញ​បេីកការស្រាវជ្រាវ​ ស៉ើបអង្កេតរហូតប្រមាញ់បាន​ជនសង្ស័យ០១នាក់​ ពីបទហិង្សាដោយចេតនា​ ​និងប្រើប្រាស់អាវុធខុសច្បាប់​ យក​កាំភ្លើងរ៉ូឡូ​ បាញ់​បុរសម្នាក់ឲ្យ​មាន​របួស​ស្នាម មកអនុវត្ដតាមនីតិវិធីច្បាប់​ ។

ក្រោម​ការដឹកនាំបញ្ជាផ្ទាល់ពីលោក​ឧត្តមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ កម្លាំង​ជំនាញផែនការងារនគរបាលព្រហ្មទណ្ឌបាន​ធ្វេីការស្រាវជ្រាវ​ស៉ើបអង្កេត​ រហូតប្រមាញ់បានជនសង្ស័យ​តាមដីកាបង្គាប់ឲ្យនាំខ្លួនលើឈ្មោះ អេង សុខវ៉ាន់ ហៅ​ អេង​ សុវណ្ណា​រ៉ាន់​ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើអាវុធ និងបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ប្រព្រឹត្តនៅភូមិបិតធ្នូរ ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

សូមបញ្ជាក់​ផងដែរថា ​កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៣០នាទី នៅចំណុចកោះស្វា ស្ថិតនៅក្នុងភូមិបិតធ្នូ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយប្រើអាវុធ និងបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតមួយ បានកើតឡើង ដែលបង្កដោយជនសង្ស័យឈ្មោះ អេង សុវណ្ណារ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្ពង់សាខាចាស់ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម​ បានធ្វើសកម្មភាពយកអាវុធខ្លី ម៉ាករ៉ូឡូ បាញ់ទៅលើជនរងគ្រោះឈ្មោះ អេល យ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរឥស្លាម មានទីលំនៅភូមិគីឡូតិ៍៧ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចំនួន១គ្រាប់បណ្តាលឱ្យរងរបួស ត្រូវចំក្បាលជង្គង់ខាងស្តាំចំនួន ១កន្លែង (មូលហេតុមានទំនាស់ពាក្សសំដី) ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ និងបានយកអាវុធ ដែលបង្កមកបំផ្លុងចោល នៅគៀនរបង​ ក្នុងបរិវេនអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់​ កាលពីថ្ងៃទី៣​ ខែឧសភា​ ឆ្នាំ​២០២១ ។

បន្ទាប់​ពី​ហេតុការណ៍​នេះ​កើត​ឡើង​ភ្លាមនោះ​ ដោយទទួល​បានអនុសាសន៍ ចង្អុលដឹកនាំដ៏ខ្ពងខ្ពស់ពី​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និងឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​ នៃគណៈអភិបាលខេត្ត​កំពង់ចាម​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ ​បានដាក់បទបញ្ជាយ៉ាងមុឹងម៉ាត់ ដល់កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ​ និងកម្លាំងអធិការដ្ឋាននគរបាលស្រុក-ក្រុង តាមស្រាវជ្រាវ​ ស៉ើបអង្កេតស្វែងរកជនសង្ស័យខាងលេី​ មកអនុវត្ដតាមនីតិវិធីច្បាប់​ ។

រហូតមកនៅថ្ងៃទី១ ខែមិថុនា​ ឆ្នាំ​២០២១ វេលាម៉ោង១៦ និង០០នាទី កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង សហការជាមួយកម្លាំងជំនាញ របស់អធិការដ្ឋាននគរបាលស្រុកចំការលើ បានចុះអនុវត្តដីកាបង្គាប់ ឲ្យនាំខ្លួនលេខ៤១៦ ព.ស ចុះថ្ងៃទី ២៤​ខែឧសភា​ ឆ្នាំ​២០២១ ចេញដោយលោក សួស ឡា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម បានឃាត់និងនាំខ្លួនឈ្មោះ អេង សុខវ៉ាន់​ ហៅ​ អេង​ សុវណ្ណារ៉ាន់ ភេទប្រុស អាយុ៣៧ឆ្នាំ​ នៅត្រង់ចំណុចភូមិស្ពឺលិច​ ឃុំស្ពឺ​ ស្រុក​ចំការលេី​ ខេត្តកំពង់ចាម​ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយប្រើអាវុធ និងបទកាន់កាប់ ឬដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត កាលពីថ្ងៃទី១៦ ខែមេសា ឆ្នំ២០២១ ប្រព្រឹត្តនៅភូមិបិតធ្នូរ ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ អេង សុខវ៉ាន់ ត្រូវបាននាំខ្លួន មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×