Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូងនិយាយថា ៖ ការដឹកជញ្ជូនវ៉ាក់សាំងកូវីដ-១៩ ទៅកាន់ប្រទេសកូរ៉េខាងជើងពីCOVAX ត្រូវពន្យារពេលម្តងទៀត

ក្រសួងបង្រួបបង្រួមកូរ៉េ របស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារបាននិយាយថា ការដឹកជញ្ជូនវ៉ាក់សាំងកូវីដ-១៩ទៅកាន់ប្រទេសកូរ៉េខាងជើង តាមរយៈកម្មវិធីចែកចាយវ៉ាក់សាំងសាកលរបស់ COVAXដែលរំពឹងថាមកដល់នៅចុងខែឧសភានេះ ត្រូវបានពន្យារពេលម្តងទៀត ចំពេលដែលការពិគ្រោះយោបល់បានអូសបន្លាយ។

COVAX ដែលជាកម្មវិធីធានាផ្តល់វ៉ាក់សាំង សម្រាប់ប្រទេសក្រីក្របានប្រាប់ឲ្យដឹងថា ខ្លួននឹងផ្តល់វ៉ាក់សាំងកូវីដ១៩អាស្រ្តាសេនីកា ចំនួន២លានដូសទៅកាន់ប្រទេសកូរ៉េខាងជើង។ បើយោងទៅតាមមន្ត្រីម្នាក់នៅក្នុងក្រសួងដែល គ្រប់គ្រងកិច្ចការរបស់កូរ៉េខាងជើងបាននិយាយថា៖ ប្រទេសកូរ៉េខាងជើងបានរំពឹងថានឹងទទួល បានការដឹកជញ្ចូនវ៉ាក់សាំងនូវកម្រិតដំបូងក្នុងចុងខែឧសភានេះ ក៏ប៉ុន្តែការពិភាក្សាគឺនៅតែដំណើរការដដែល។

មន្ត្រីដដែលបាននិយាយថា៖ ប្រទេសដែលចង់បានការគាំទ្រពីកម្មវិធីចែកចាយវ៉ាក់សាំង គឺត្រូវមានការពិភាក្សាផ្សេងៗ និងចុះបញ្ជីឯកសារមួយចំនួន រួមទាំងផែនការ នៃការចាក់វ៉ាក់សាំងចូលពលរដ្ឋផងដែរ។ ប៉ុន្តែករណីនៅក្នុងប្រទេសកូរ៉េខាងជើងដូចជា ការពិភាក្សាធ្លាប់ត្រូវបានអូសបន្លាយ ហើយករណីនេះបានបង្ហាញថា ការដឹកជញ្ជូនវ៉ាក់សាំងនឹងត្រូវធ្វើឱ្យយឺតជាងផែនការដែលបានគ្រោងទុក។

ភាពមិនខ្វល់ខ្វាយ និងភាពសម្ងាត់ កូរ៉េខាងជើងមិនបានអត្ថាធិប្បាយលើការពិគ្រោះយោបល់ណាមួយ ស្តីពីការចាក់វ៉ាក់សាំងទេ។ ក្នុងនោះ កូរ៉េខាងជើង មិនទាន់បានបញ្ជាក់ជាផ្លូវការអំពីការពីករណីឆ្លងមេរោគកូវីដ-១៩ក្នុងប្រទេសខ្លួននៅឡើយផងដែរ។ បើទោះបីយ៉ាងណាមន្ត្រីទីក្រុងសេអ៊ូលបាននិយាយថា ការផ្ទុះឡើងនៅប្រទេសកូរ៉េខាងជើងមិនអាចបដិសេធបានទេ ព្រោះប្រទេសកូរ៉េខាងជើងមានការដោះដូរពាណិជ្ជកម្ម ពីប្រជាជន និងប្រជាជនជាមួយប្រទេសចិន មុនពេលដែលប្រទេសនេះបានបិទព្រំដែនរបស់ខ្លួនកាលពីដើមឆ្នាំ។

សម្ព័ន្ធភាព GAVI ដែលជាអនុប្រធាននៃ COVAX ជាមួយអង្គការសុខភាពពិភពលោក (WHO) មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ ប៉ុន្តែ បានប្រាប់រ៉យទ័រកាលពីខែមុនថា ការដឹកជញ្ជូនមិនត្រូវបានធ្វើឡើងទៅកាន់ប្រទេសកូរ៉េខាងជើងទេ ដោយសារតែកង្វះខាត“ ការត្រៀមលក្ខណៈបច្ចេកទេស” និងកង្វះការផ្គត់ផ្គង់សកលប៉ុន្តែអាចរំពឹងថានឹងមាននៅចុងឆ្នាំនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុន នៅក្នុងសន្និបាតប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក កូរ៉េខាងជើងបានចោទប្រកាន់ទៅកាន់បណ្តាប្រទេសដែលមិនបានបញ្ជាក់ឲ្យច្បាស់លាស់ពីទិសដៅផ្គត់ផ្គង់វ៉ាក់សាំង និងបង្កឲ្យមានការរាំងស្ទះនៅទូទាំងពិភពលោក ដោយសារតែ ប្រយោជន៍ជាតិ។

សូមជម្រាបថា បណ្តាប្រទេសមួយចំនួនគឺកំពុងបញ្ជាទិញ និងរក្សាទុកវ៉ាក់សាំងច្រើនជាងតម្រូវការរបស់ខ្លួន ខណៈពេលដែលប្រទេសផ្សេងទៀត មិនទាន់អាចទិញវ៉ាក់សាំងបាននៅឡើយទេ៕
ប្រភព៖រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

×