ស្ទឹងត្រែង ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តស្ទឹងត្រែង បញ្ជូនជនសង្ស័យចំនួន៣នាក់ ដែលត្រូវជាឪពុកកូន ទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ពីបទឃាតកម្មដោយធ្វើទារុណកម្ម។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោងជាង៧ យប់ មានករណីឃាតកម្មមួយកើតឡើង ត្រង់ចំណុចអូរខ្លី ក្នុងកសិដ្ឋានចិញ្ចឹមសត្វគោ-ចៀមមួយកន្លែង នៅកណ្តាលព្រៃ ស្ថិតក្នុងភូមិសេសាន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ជនរងគ្រោះស្លាប់ដោយមានខ្សែចងគោ ចងដៃជើងដូចធ្វើទារុណកម្ម ដេកស្លាប់ផ្កាប់មុខក្នុងកសិដ្ឋាន។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះចាន់ បូវ៉ាន់ ភេទប្រុសអាយុ២៦ ឆ្នាំ នៅភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ក្រោយអំពើឃាតកម្មកើនឡើង ជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួន ទី១.ឈ្មោះ ស្រេង សែ ភេទប្រុស អាយុ៥០ឆ្នាំ (ឪពុក)។ ទី២. ឈ្មោះ លីម មេងលុង ភេទប្រុស អាយុ២៣ឆ្នាំ (កូន)។ ទី៣.ឈ្មោះ លីម មេងស្រុង ភេទប្រុស អាយុ១៩ឆ្នាំ (កូន) ។

ក្រោយពីមានករណីឃាតកម្មខាងលើនេះ កម្លាំងនគរបាលក៏បានចុះធ្វើការ ស្រាវជ្រាវឃាត់ខ្លួនបីនាក់ ឪពុកកូន កសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្ត។
មន្ត្រីជំនាញនិងក្រុមគ្រូពេទ្យ បានធ្វើកោសល្យវិច័យ សាកសពទៅរូបឃើញថា សពជនរងគ្រោះ ត្រូវបានគេវាយរហូត ដល់បាក់កបាត់បង់ជីវិត។
ស្របពេលសមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត សាច់ញាតិជនសង្ស័យ ក៏កំពុងខ្នះខ្នែង រត់ការក្នុងសំណុំរឿងមួយនេះផងដែរ៕ រក្សាសិទ្ធិដោយ:សំណាង





