Thursday, December 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ព្រា​យ​បេតុង​ពិសេស បង្កើន​សមត្ថភាព​ទប់​ទល់នឹង​ការរញ្ជួយ​ដី​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សកល​វិទ្យាល័យ British Columbia (UBC) កាណាដា បាន​អភិវឌ្ឍន៍​ប្រភេទ​បេតុង​សណ្ឋាន​ស្ព្រា​យ ដែឡ​ស្និត​ស្នាល​នឹង​បរិស្ថាន​ជួយ​ឲ្យ​ជញ្ជាំង​របស់​អាគារ​កាន់​តែ​រឹងមាំ​ដូច​ដែកថែប ហើយ​មាន​សមត្ថភាព​ទប់ទល់​បាន​ក្នុង​គ្រោះ​រញ្ជួយ​ដី​។​

​វត្ថុ​ធាតុ​នេះ​ត្រូវបាន​ហៅថា ស៊ីម៉ង់ omposite ងាយ​ពត់ (EDCC) ដែលមាន​សមាសធាតុ​សំខាន់​គឺ Fly ash (​ផេះ​ហោះ​) ដែលជា​ផលិតផល​បន្ទាប់បន្សំ​មួយ​ក្នុង​វិស័យ​ឧស្សាហកម្ម ។​

សាកល្បង​បេតុង​សណ្ឋាន​ស្ព្រា​យ​ពេល​រញ្ជួយ​ដី​

Nemy Banthia សាស្ត្រាចារ្យ នៅ UBC ឲ្យ​ដឹងថា “​វិស័យ​ឧស្សាហកម្ម​ផលិត​ស៊ីម៉ង់ នាំ​ឲ្យ​មាន​ឧស្ម័ន​ផ្ទះ​កញ្ចក់​ប្រមាណ​៧% ទូទាំង​ពិភពលោក​។ ប្រសិនបើ​ស៊ីម៉ង់​៧% ត្រូវបាន​ជំនួស​ដោយ Fly ash នោះ​មានន័យថា វា​បាន​ជួយ​កាត់បន្ថយ​បរិមាណ Carbon dioxide (CO2) ចូលក្នុង​បរិយាកាស​យ៉ាងច្រើន (​ស៊ីម៉ង់​១​តោន បង្ក​ឧស្ម័ន CO2 ជិត​១​តោន​ដែរ​)​។​

ប្រភេទ​បេតុង​ថ្មី​អាច​ប្រឆាំង​ការរញ្ជួយ​ដី​

​លទ្ធផល​នៃ​ការពិសោធន៍​បង្ហាញថា ជញ្ជាំង​ដែលមាន​បាញ់​គ្រប​ដោយ EDCC បាន​រក្សា​លំនឹង​រួច ក្រោយ​រង​ការរញ្ជួយ​ដី​កម្រិត ៩​រង្វាស់​រិច​ទ័​រ ខណៈពេលដែល​ជញ្ជាំង​ធម្មតា ៦៥% បាន​បាក់​ប្រេះ​។​

​បច្ចុប្បន្ន EDCC បានដាក់​លក់​នៅ​ទីផ្សារ Columbia Canada ។ សំណង់​ដំបូង​ដែល​ប្រើប្រាស់​ផលិតផល​នេះ គឺ​សាលាបឋមសិក្សា Vancouver Canada ក្នុង​ឆ្នាំ ២០១៧​នេះ​៕​

×