Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​សមត្ថកិច្ច​ខេត្តកណ្តាល ឃាត់​រថយន្ត​ដឹក​ដី ១៩​គ្រឿង ដកហូត​ស៊ី​ផ្លេ​ខ្យល់ ៩​ដើម​បង្ក​សំឡេង​ឮ​ខ្លាំង ដែល​ធ្វើ​ចរាចរណ៍​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ

​ខេត្តកណ្តាល​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ឆ្លើយតប​ជូន​សាធារណជន និង​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សុ​ភ័​ក្រ ចា​រ៉ាវី ដែល​បាន​បញ្ចេញ​មតិយោបល់ (comment) ចូលក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ករ​បស់ សម្ដេច​តេ​ជោ ដែលមាន​ខ្លឹមសារ​ថា ៖ សូម​បងៗ​សមត្ថកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្តកណ្ដាល ជាពិសេស ឯកឧត្តម ឈឿន សុចិ​ត្ត សូម​មេត្តាជួយ​អនុវត្ត​ច្បាប់​នៅ​ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល​ផង មាន​ឡាន​ដឹក​ដីភ្នំ​ជាច្រើន​ស៊ី​ផ្លេ​ឮ​ខ្លាំងណាស់​ហើយ​បើក​លឿន​ដូច​ហោះ​អញ្ចឹង​មិន​គោរព​សិទ្ធិ​អ្នកបើកបរ​ដទៃ ដឹក​ដី​មិន​គ្រប​ប៉ះពាល់​ដល់​អ្នកបើកបរ​ដូចជា​ម៉ូតូ ជាពិសេស​នៅ​ចំណុច​ផ្សារ​ស្អាង​ភ្នំ​ជាដើម សូម​បង​សមត្ថកិច្ច​ជួយ​ចុះ​អន្តរា គមន៍​ផង​ពី​ខ្ញុំបាទ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល ប្រជាពលរដ្ឋ​គាត់​មិន​ពេញ​ចិត្តនឹង​ការបើកបរ​របស់​ឡាន​ដឹក​ដី​នៅ​ចំណុច​ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល ជាដើម ។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ចាត់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក សហការ​ជាមួយ​ជំនាញ​ផ្នែក​សណ្តាប់ធ្នាប់ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ចុះ​ស្រាវជ្រាវ​ចំពោះ​ករណី​ខាងលើ​ជាបន្ទាន់​។​

នៅ​ថ្ងៃទី​១-២ ខែមិថុនា ឆ្នាំ​២០២១ កម្លាំង​ការិយាល័យ​ជំនាញ​ខេត្ត សហការ​ជាមួយ​ផ្នែក​សណ្ដាប់ធ្នាប់ និង​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ចុះ​ស្រាវជ្រាវ ត្រួតពិនិត្យ និង​ឃាត់​រថយន្ត​បាន​ចំនួន ១៩​គ្រឿង ដកហូត​ស៊ី​ផ្លេ​ខ្យល់ ៩​ដើម នៅលើ​បណ្តោយ​ផ្លូវជាតិ​លេខ​២១ និង​ផ្លូវ​លេខ ១២១០ ស្ថិតនៅក្នុង​ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល ។

​ដោយ​ម្ចាស់​រថយន្ត​ទាំងនោះ ត្រូវបាន​កម្លាំង​ជំនាញ​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ល្មើសច្បាប់ និង​សកម្មភាព​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ​។​

​ដោយឡែក កម្លាំង​ជំនាញ​ផាកពិន័យ​រថយន្ត​ចំនួន​៧​គ្រឿង ផ្ទុក​សំពីងសំពោង ១​គ្រឿង​, -​មិន​ពាក់​ខ្សែក្រវ៉ាត់ ៦​គ្រឿង ស្មើ​ទឹកប្រាក់​ចំនួន ១,២០០,០០០​រៀល​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×