Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់​វិធានការ​រដ្ឋបាល បំរាម​គោចរ និង​រឹត ត្បិត​មូលដ្ឋាន អាជីវកម្ម​លក់ដូរ​អា​ហារ​រយៈពេល ១៤​ថ្ងៃ​ នៅ​ទីប្រជុំជន ស្រុក​កំរៀង​

បាត់ដំបង​៖ រដ្ឋបាលខេត្ត​បាត់ដំបង​ចេញ​សេចក្តីសម្រេច ស្តីពី​ការដាក់​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន បំរាម​គោចរ និង​រឹតត្បិត​មូលដ្ឋាន អាជីវកម្ម​លក់ដូរ​អា​ហារ​រយៈពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​០២ ដល់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១ ក្នុង​គោលបំណង​ទប់ស្កាត់ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅ​ទីប្រជុំជន ស្រុក​កំរៀង​។​

​ក្រោយពី​បាន​រកឃើញ ករណី​ឆ្លង​ជំងឺ​កូ​វីដ ១៩ នៅ​ស្រុក​កំរៀង ចំនួន ៦៨ នាក់ និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត ក្នុង​រយៈពេល​០៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២១ ដែលជា​ព្រឹត្តិការណ៍ ២០​កុម្ភៈ រដ្ឋបាលខេត្ត ដាក់ចេញ​វិធានការ​រដ្ឋបាល​ជា​បណ្ដោះអាសន្ន​បំរាម​គោចរ និង​រឹតត្បិត​មូលដ្ឋាន​អាជីវកម្ម​លក់​អាហារ រយៈពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​០២ ដល់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១ ក្នុង​គោលបំណង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​- ១៩ ទីប្រជុំជន​ស្រុក​កំរៀង ស្ថិតនៅ​ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង ដូចខាងក្រោម​៖ – បំរាម​គោចរ​ចាប់ពី​ម៉ោង ១០:០០ នាទី​យប់ រហូតដល់​ម៉ោង ៥០០ នាទី​ព្រឹក ចំពោះ​ការធ្វើដំណើរ​ចេញ​-​ចូល តាម​គ្រប់​មធ្យោបាយ លើកលែងតែ​រថយន្ត​ដឹកទំនិញ​ក្នុងការ​នាំចេញ​-​នាំចូល​ទំនិញ ចំណុច​ច្រកទ្វារព្រំដែន អន្តរជាតិ​ដូង​។ មិន​អនុញ្ញាតឱ្យ​មូលដ្ឋាន​អាជីវកម្ម​លក់​អាហារ ដូចជា ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​ទីតាំង​លក់​អាហារ​តាម​ដងផ្លូវ​សាធារណៈ ទទួល​អតិថិជន​ចូលមក​ទទួលទាន​នៅនឹងកន្លែង ប៉ុន្តែ​អាច​លក់​ជា​លក្ខណៈ​វេច​ខ្ចប់​បាន​។ ករណី​មាន​មូលដ្ឋាន​អាជីវកម្ម​លក់​អាហារ ណាមួយ ដែល​មិន​អនុវត្តតាម​សេចក្ដីសម្រេច​នេះ​នឹងត្រូវ​ដកហូត​លិខិតអនុញ្ញាត​បើក​អាជីវកម្ម ឬ​ធ្វើ​ការបិទ​អាជីវកម្ម​។​

ដើម្បី​កាត់ផ្ដាច់​ខ្សែចម្លង​នូវ​ជំងឺ​កូ​វីដ​-១៩ រដ្ឋបាលខេត្ត​បាត់ដំបង ក៏ដូចជា អាជ្ញាធរ​ស្រុក​កំរៀង បានសម្រេច​បិទ​ខ្ទប់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ជាង ១០០​ខ្នង​បន្ថែមទៀត ក្រោយ​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ច្រើន​នាក់​ជាថ្មីទៀត​។​

​លោក សុខ គឹម​ខុន អភិបាលស្រុក​កំរៀង បាន​ប្រាប់​ឲ្យ​ដឹងថា រយ​:​ពេល​ចុង​ក្រោយនេះ មន្ត្រី​សុខាភិបាល​ប្រចាំ​មូលដ្ឋាន បាន​ស្រាវជ្រាវ​រកឃើញ​អ្នក​កើតមាន​ជំងឺ​កូ​វីដ​-១៩ ឆ្លង​ថ្មី​ជាច្រើន​ជា​បន្តបន្ទាប់​កើន​ដល់ ៥០​នាក់ គិត​ត្រឹម​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២១​នេះ​។ ទន្ទឹមនឹង​ការរកឃើញ​ប្រជាពលរដ្ឋ​បាន​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមគ្រូពេទ្យ កំពុង​អនុវត្ត​ការងារ​យក​វត្ថុ​សំណាក​ដើម្បី​តេស្ត​រហ័ស រួមទាំង​កំពុង​បន្ត​ស្រាវជ្រាវ​ស្វែងរក​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​បន្ថែមទៀត​ធ្វើយ៉ាងណា​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​ការរីក​រាលដាល​នូវ​ជំងឺ​ខាងលើ​។​

​លោក​បន្តថា អត្រា​ដែល​រកឃើញ​ឆ្លង​ថ្មី ហក់​ឡើង​ខ្ពស់​នេះ ភាគច្រើន​ជា​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ការងារ​នៅក្នុង​ខេត្ត​ប៉ៃលិន ក្រោយ​តំបន់​មួយ​នោះ រកឃើញ​ករណី​វិជ្ជមាន​ឆ្លង​ច្រើន ក៏​នាំគ្នា​ចាកចេញ​ត្រឡប់មក​ស្រុកកំណើត ក្នុងស្រុក​កំរៀង​វិញ​។ ហើយ​មកដល់ពេលនេះ អាជ្ញាធរខេត្ត​បាត់ដំបង បានសម្រេច​ប្រើ​វិធានការ​បន្ទាន់​បិទ​ខ្ទប់​ផ្ទះ របស់​បងប្អូន​ប្រជាពលរដ្ឋ​ជាង ១០០​ខ្នង​ដើម្បី​កាត់ផ្តាច់​ខ្សែចម្លង​ជំងឺ​កូ​វីដ​-១៩៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×