អ្នកស្រុកបាននិយាយថា ផ្នែកខ្លះនៃសាកសព ដែលមួយចំនួនត្រូវបានឆេះអស់ពាក់កណ្តាល បានរសាត់ចូលទៅនិងច្រាំងទន្លេ បន្ទាប់ពីមានកំរិតទឹកការកើនឡើងនៅ Bhagirathi ដោយសារតែមានភ្លៀងធ្លាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
ខ្សែវីដេអូដ៏គួរឲ្យរន្ធត់មួយ ត្រូវបានធ្វើឡើងដោយបង្ហាញសត្វឆ្កែអនាថាជាច្រើនក្បាល ហែកសុីសាកសពមនុស្សនៅ Kedar Ghat ស្ថិតនៅលើច្រាំងទន្លេ Bhagirathi ក្នុងរដ្ឋ Uttakashi។ អ្នកស្រុកម្នាក់និយាយថា៖ «ខ្ញុំកំពុងគូរគំនូរមួយចំនួន នៅទីនេះកាលពីម្សិលមិញ ហើយខ្ញុំបានឃើញសាកសពដែលឆេះអស់ ពាក់កណ្តាលមួយចំនួន កំពុងបានត្រូវសត្វឆ្កែអនាថាដណ្តើមគ្នាស៊ី។ រដ្ឋបាលស្រុកនិងសាជីវកម្មក្រុង គួរតែយល់ដឹងអំពីរឿងនេះ ហើយធ្វើអ្វីមួយជាបន្ទាន់ ព្រោះវាជាបញ្ហាគួរឲ្យព្រួួយបារម្ភណាស់»។

អ្នកស្រុកម្នាក់ទៀតបាននិយាយថា «ពិតណាស់ផ្នែកសាកសពទាំងនោះ គឺជារបស់អ្នកឆ្លងមេរោគ Covid-19 ដែលត្រូវបានបូជានៅតាមដងទន្លេ ហើយអាជ្ញាធរគួរតែចាត់វិធានការបន្ទាន់ ដើម្បីចៀសវាងការឆ្លងរាលដាល»។
អ្នកស្រុកនោះបន្ថែមថា៖ «ខ្ញុំស្នើសុំឲ្យរដ្ឋបាលចាត់ចែងការថែរក្សា ទៅលើករណីនេះអោយបានត្រឹមត្រូវ»។
ទាក់ទងនឹងបញ្ហានេះ អ្នកស្រុកក៏បានដាក់ពាក្យបណ្តឹងទៅកាន់សាលាក្រុង និងរដ្ឋបាលស្រុក ឲ្យរៀបចំដើម្បីចាត់ចែងសាកសព ឲ្យបានត្រឹមត្រូវ បន្ទាប់ពីធ្វើពិធីចុងក្រោយ។ ហើយជាមួយគ្នានេះផងដែរ ប្រធានសាលាក្រុងលោក Ramesh Semwal បាននិយាយថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីអ្នកស្រុក ពួកគេបានចាត់មនុស្សម្នាក់នៅ Kedar Ghat ឱ្យប្រមូលបូជាផ្នែកនៃសពសាកសពទាំងនោះ ដើម្បីលាងសំអាតនៅលើច្រាំងទន្លេ។

លោក Ramesh Semwal ក៏បានបញ្ជាក់ឲ្យដឹងថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនអ្នកស្លាប់ត្រូវបានកើនឡើង នៅក្នុងតំបន់របស់យើង។ ខ្ញុំក៏បានដឹងថា សាកសពមិនត្រូវបានដុតឱ្យបានត្រឹមត្រូវ ដូច្នេះខ្ញុំបានបញ្ជាឱ្យរដ្ឋបាលរៀបចំនៅ Kedar Ghat សម្រាប់ការបូជាផ្នែកនៃសាកសពទាំងនោះ»។ លោកបញ្ជាក់បន្ថែមថា៖ «ពីមុន ហេតុការណ៍នេះ ត្រូវគេបានរាយការណ៍ថាកើតចេញពីរដ្ឋ Uttar Pradesh និង Bihar ជាកន្លែងដែលសាកសពជាច្រើន ត្រូវបានគេរកឃើញអណ្តែតនៅក្នុងទន្លេ Ganga។
ទាក់ទិងបញ្ហានេះ អាជ្ញាធរជឿជាក់ថា សាច់ញាតិរបស់អ្នកដែលបានចុះចាញ់និងវីរុស Covid-19 ប្រហែលជាមិនមានលទ្ធភាពរកកន្លែងទំនេរ ឬអាចធ្វើពិធីចុងក្រោយបានទេ។ កាលពីខែមុន អាជ្ញាធរនៅក្នុងរដ្ឋទាំងនេះត្រូវបានឲ្យចុះធ្វើការងារនេះ ដើម្បីការពារការបោះចោលសាកសពនៅក្នុងទន្លេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





