ប្រធានប្រេសិតពាណិជ្ជកម្មចិន បាននិយាយជាមួយរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោកស្រី Janet Yellen កាលពីថ្ងៃពុធ ដោយរដ្ឋាភិបាលចិនបាននិយាយ ប៉ុន្តែមិនបានបញ្ជាក់ការចង្អុលបង្ហាញ នៅពេលណាដែលកិច្ចចរចា ទៅលើការបញ្ចប់នូវសង្គ្រាមពាណិជ្ជកម្មនឹងធ្វើឡើងវិញ។
ថ្លែងតាមរយៈវីដេអូ ឧបនាយករដ្ឋមន្រ្តី Liu He និង លោកស្រី Yellen បានពិភាក្សាពីស្ថានភាពសេដ្ឋកិច្ច និងកិច្ចសហការទ្វេភាគី និងក្តីកង្វល់ផ្សេងទៀតដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។ ក៏ប៉ុន្តែសេចក្តីថ្លែងការណ៍មិនបានផ្តល់ព័ត៍មានលម្អិតបន្ថែមទៀតបានទេ។
លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលបានឡើងកាន់តំណែងកាលពីខែមករាកន្លងមក ក៏មិនទាន់អាចនិយាយបានថា តើលោកនឹងមានវិធានការអ្វីចំពោះជម្លោះដែលបានកើតឡើងដោយលោក ដូណាល់ត្រាំមុន ដែលអតីតប្រធានាធិបតីរូបនេះនៅឡើយទេ ពាក់ព័ន្ធនឹងការដំឡើងពន្ធលើការនាំចូលរបស់ចិន ជុំវិញពាក្យបណ្តឹង អំពីគោលនយោបាយអតិរេកពាណិជ្ជកម្ម និងឧស្សាហកម្ម របស់ទីក្រុងប៉េកាំង។
ឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ចិនក៏បានសងសឹក ដោយផ្អាកការទិញសណ្តែកសៀង របស់អាមេរិក និងដំឡើងពន្ធលើទំនិញផ្សេងទៀត។យ៉ាងណាមិញ លោកLiu បាននិយាយតាមទូរស័ព្ទ កាលពីសប្តាហ៍មុនជាមួយ តំណាងពាណិជ្ជកម្មលោកស្រី Katherine Tai ប្រធានគណៈប្រតិភូអាមេរិកក្នុងកិច្ចពិភាក្សាស្តីពីពន្ធគយ។ ក្នុងនោះ ការិយាល័យរបស់លោកស្រី Tai បាននិយាយថា លោកស្រីបានពិភាក្សាអំពី“ ការបន្តពិនិត្យឡើងវិញ” របស់លោកស្រីអំពីទំនាក់ទំនងពាណិជ្ជកម្មនេះ។
ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរដោះស្រាយ ដំណាក់កាលទី១ ដើម្បីពន្យារការដំឡើងពន្ធបន្ថែម លើទំនិញរបស់គ្នាទៅវិញទៅមកផងដែរ។ ហើយ ចិនបានសន្យាថា ខ្លួននឹងទិញគ្រាប់សណ្តែកសៀង របស់សហអាមេរិក និងការនាំចេញដទៃទៀត ក៏ប៉ុន្តែការប្តេជ្ញាចិត្តបានធ្លាក់ចុះ បន្ទាប់ពីមានការរាតត្បាតជំងឺ ដែលបង្កការរំខានដល់ពាណិជ្ជកម្មពិភពលោក៕
ប្រភព៖ AP
រក្សាសិទ្ធិដោយ៖CEN

