ស្ត្រីជាម្តាយម្នាក់បានបង្ហោះរូបភាពកូនរបស់ខ្លួនអមដោយសំណេរថា ៖ ទារកនេះ កំពុងត្រូវបានសង្គ្រោះបន្ទាន់ វាបាត់ដង្ហើមអស់ពេល ៧ នាទី។ ទើបកើតបាន ២ ថ្ងៃ សួតវាក៏ហើមទៀត ប៉ុន្តែព្រះជាម្ចាស់ក៏បានផ្តល់ជីវិតឲ្យវា។
ស្ត្រីជាម្តាយដែលមានកូន ៣ ឈ្មោះ Cheri Price បានកើតកូនស្រីឈ្មោះ Hailie Dillon នៅថ្ងៃទី ២៣ កុម្ភៈ កាលពីឆ្នាំទៅមិញ ក្រោយពេលពរពោះរយៈពេល ២៣សប្តាហ៍ និង៦ថ្ងៃ។ ប្រការនេះ ក៏មានន័យថា ស្បែករបស់ទារិកាពុំមានពេលវេលាគ្រប់គ្រាន់ដើម្បីអភិវឌ្ឍន៍ពណ៌សម្បុរ ហើយប្រអប់ខួររបស់វាក៏លូតលាស់មិនទាន់ពេញលេញដែរ។ ពេលចាកចេញពីពោះម្តាយនៅមន្ទីរពេទ្យ Cook, Middlesbrough ទារិកាមានទម្ងន់ត្រឹមតែ ៥១០ ក្រាម ប៉ុណ្ណោះ។ ១៨ ថ្ងៃក្រោយពេលឃើញពន្លឺព្រះអាទិត្យ ទើបមានជាម្តាយបានបីកូនក្នុងរង្វង់ដៃ។
នាង Price ជាម្តាយបានឲ្យដឹងថា ក្រោយពេលកើតក្មេងនេះមានពណ៌ក្រហមដូចមនុស្សនៅភពព្រះអង្គារ។ ១៨ ថ្ងៃក្រោយពេលកើតវាត្រូវនៅក្នុងកែវ។ វាពិតជាមោទនភាពមួយរបស់វេជ្ជសាស្ត្រដែលធម្មតា ទារកយ៉ាងតិចត្រូវលូតលាស់ក្នុងគភ៌ ២៤ សប្តាហ៍ យ៉ាងនេះក្តីក៏ឱកាសមានជីវិតគឺមានត្រឹមតែ ៣៥% ប៉ុណ្ណោះ។ ឥឡូវទារិកាមានវ័យ ១ ឆ្នាំ ហើយមានសុខភាពល្អ៕