នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី ១៥ មីនា ខណៈពេលកំពុងបាចត្រីបុរសសញ្ជាតិវៀតណាមម្នាក់ ស្នាក់នៅស្រុក Phu Lok ខេត្ត Thien Hue ចាប់បានត្រី១ក្បាល ស្រដៀងត្រីឆ្លូញ ពណ៌លឿងឆ្អៅ ដែលពុំធ្លាប់បានឃើញ។
ប្រជាជនក្នុងភូមិក៏នាំគ្នាផ្អើលមកមើលត្រីនេះ ពួកគេនិយាយថាវាជាត្រីឆ្លូញ គ្រាន់តែពុំដែលឃើញមានពណ៌លឿងឆ្អៅទាំងមូលដូច្នេះឡើយ។
ត្រីឆ្លូញពណ៌លឿង ដែលលោក Tuat ចាប់បាន
ដងខ្លួនរបស់វាទាំងមូលមានពណ៌លឿងឆ្អៅ។
ត្រីនេះមានប្រវែង ៧ Cm ទំហំប៉ុនម្រាមដៃមនុស្សចាស់ ហើយមានដុះពុកមាត់។ ឥឡូវគាត់បានចិញ្ចឹមវាទុកគ្រាន់ចែកគ្នាមើល៕ ចន្ទ្រា