Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាមេរ៉ា ថត​បាន​កង​រថភ្លើង​ខ្មោច​ឆ្ពោះ​ចូល​ស្ថានីយ៍​នៅ​ប្រទេស​ចិន (Video inside)

spot_img

​ពេល​តាម​ឃ្លាំមើល​ដោយផ្ទាល់​ភ្នែក​នូវ​កាមេរ៉ា ដែល​តម្លើង​ក្នុង​ស្ថានីយ៍ បុគ្គលិក​ជើង​ចាស់​ម្នាក់​នៅ​ទីនោះ​ពិតជា​មាន​ការតក់ស្លុត​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​។​

​ឆា​ណែ​ល Youtube, Hidden Hidden Underbelly 2.0 ថ្មីៗ​នេះ​បាន​បង្ហោះ​ខ្សែ​វីដេអូ​មួយ បាន​បង្ហាញ​ឲ្យឃើញ​នូវ​បាតុភូត​អរូបី​មួយ​កើតឡើង​នៅ​ប្រទេស​ចិន​។​

​តាម The sun ខ្សែ​វីដេអូ​នេះ​ត្រូវ​បាន​បញ្ជាក់ថា ថត​នៅ​ស្ថានីយ៍ ទីក្រុង Baotou ទីក្រុង​ស្វយ័ត ម៉ុង​ហ្គោលី កាលពី​ថ្ងៃ​ទី ១០ មីនា កន្លងមក​។ ខ្សែ​វីដេអូ បាន​បង្ហាញ​ឲ្យឃើញ​នូវ​ស្រមោល​ខ្សែ​រថយន្ត​ភ្លើង​មួយ​ចូល​ដល់​ស្ថានីយ៍ រួច​ក៏​នៅ​ស្ងៀម​។​

​ស្រមោល​នៃ​តួ​អាច​សម្លឹង​ឃើញ​ព្រាលៗ​

“​រថភ្លើង​ខ្មោច​” នេះ​ត្រូវបាន​ចាត់ទុក​ថា ចូល​ដល់​ក្នុង​ស្ថានីយ៍ ហើយ​ហាក់ដូចជា​ឈប់​ដើម្បី​រង់ចាំ​ទទួល​អ្នកដំណើរ​។ គេ​អាច​សំឡឹង​ឃើញ​ភ្លើង​ហ្វា​របស់​រថភ្លើង និង​បណ្តា​ទូ​រ​”​រថភ្លើង​ខ្មោច​” ពេល​វា​ធ្វើ​ចលនា ខណៈពេល​នោះ​ឯង​បុគ្គលិក​ប្រចាំការ​នៅ​ស្ថានីយ៍ មាន​ភារកិច្ច​ត្រួតពិនិត្យ​កាមេរ៉ា​នេះ ហើយ​ស្រឡាំងកាំង​និយាយ​លែង​ចេញ​។​

​បុគ្គលិក​នេះ​បម្រើ​ការងារ​ជាង​១២​ឆ្នាំ​មកហើយ នៅ​ស្ថានីយ៍​នេះ ហើយ​ពុំ​ធ្លាប់​ឃើញ​រឿង​អ្វី​ស្រដៀង​គ្នា​នេះឡើយ​។ លោក​ក៏​លើកដៃ​បួងសួង​ថា សូម​កុំឲ្យ​ជួប​រឿង​បែបនេះ​ម្តងទៀត​។​

​ខ្សែ​វីដេអូ​នេះ ទើប​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម ៤​ថ្ងៃ​ប៉ុណ្ណោះ​។ ពិតណាស់ វា​មាន​មតិ​ជាច្រើន បានលើកឡើង​។​

​យ៉ាងណា​ប្រិយមិត្ត​ទស្សនា និង​ឲ្យ​តម្លៃ ៕ ចន្ទ្រា​

spot_img
×