Friday, May 27, 2022

ជើងឯក​កីឡាបាល់ទាត់​បុរស​ថ្នាក់មធ្យមសិក្សា​ឆ្នាំ ២០១៨ បាន​ទៅលើ​មធ្យមសិក្សា​ស្រុក​អង្គរ​បូរី ដែល​បាន​យកឈ្នះ​ស្រុក​ព្រៃកប្បាស ក្នុង​លទ្ធផល ៣​ទល់​និង​០

​តាកែវ​៖ ការប្រកួត​ដណ្តើមពាន​រង្វាន់​ជ្រើស​ជើងឯក​សិស្ស​ថ្នាក់មធ្យមសិក្សា​ឆ្នាំ ២០១៧-២០១៨ ប្រចាំ​ខេត្តតាកែវ ត្រូវបាន​បញ្ចប់​កាលពី​រសៀល​ថ្ងៃទី ១៧ ខែមីនា ២០១៨ បន្ទាប់ពី​ក្រុមបាល់ទាត់​បុរស​កម្រង​មធ្យមសិក្សា​ស្រុក​អង្គរ​បូរី ប្រកួត​ជាមួយនិង កម្រង​មធ្យមសិក្សា​ស្រុក​ព្រៃកប្បាស ជម្រុះ​វគ្គ​ចុងក្រោយ​យក​លេខ​០១ និង​លេខ​០២ ។ ឆ្លងកាត់​ការប្រកួត​អស់​រយៈពេល ៤៥​នាទី ក្នុង​តង់​ទី​១ ក្រុមបាល់ទាត់​ស្រុក​អង្គរ​បូរី បានធ្វើការ​សុ​ត​បញ្ចូល​ទី បាន​មួយ​គ្រាប់​ដោយ​នាំមុខ ស្រុក​ព្រៃកប្បាស ០១​ទល់​០ ចូលមក​ដល់​តង់​ទី ០២ ក្រុមបាល់ទាត់​ស្រុក​អង្គរ​បូរី​នៅ​ធ្វើ​ការដាក់​សម្ពាធ​ទៅលើ ក្រុម​កីឡាករ​ស្រុក​ព្រៃកប្បាស ដោយ​រកបាន​គ្រប់​បាល់​ចំនួន ២​គ្រាប់​បន្ថែមទៀត សុ​ត​បញ្ចូល​ទី​ដោយ​កីឡា​ករលេខ ៨ ធ្វើអោយ​ក្រុមបាល់ទាត់​កម្រង​មធ្យមសិក្សា​ស្រុក​អង្គរ​បូរី យកឈ្នះ​លើ​ក្រុមបាល់ទាត់​ស្រុក​ព្រៃកប្បាស ដោយ​លទ្ធផល ៣​ទល់​និង​០ ។​

​លោក ឡោ វី​រិ​ទ្ធ ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត បានអោយដឹងថា ឆ្លងកាត់​ការប្រកួត​អស់​រយៈពេល​ចំនួន ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៤ ខែមីនា ដល់​ថ្ងៃទី ១៧ ខែមីនា ២០១៨​នេះ ការប្រកួត​ជ្រើសរើស​ជើងឯក​សិស្ស​មធ្យមសិក្សារ​នេះ គឺ​យើង​បាន​រកឃើញ​នៅ​ម្ចាស់​ជ័យលាភី​លើ​វិញ្ញាសារ​បាល់ទាត់​បរុស លេខ ០១ បាន​ទៅលើ​ស្រុក​អង្គរ​បូរី លេខ​០២ បាន​ទៅលើ​ស្រុក​ព្រៃកប្បាស លេខ​០៣ បាន​ទៅលើ​ស្រុក​បូរី​ជលសារ ។ បាល់ទាត់​នារី លេខ ០១ បាន​ទៅលើ​ក្រុង​ដូន​កែវ លេខ ០២ បាន​ទៅលើ​ស្រុក​ទ្រាំង លេខ​០៣ បាន​ទៅលើ ស្រុក​ត្រាំកក់ ។ វិញ្ញាសារ​បាល់ទះ​បរុស លេខ ០១ បាន​ទៅលើ ស្រុក​ទ្រាំង លេខ ០២ បាន​ទៅលើ​ស្រុក​ត្រាំកក់ លេខ ០៣ បាន​ទៅលើ ស្រុក​អង្គរ​បូរី ផ្នែក​បាល់ទះ​នារី បាន​ទៅលើ ស្រុក​ត្រាំកក់ លេខ ០២ បាន​លើ​ស្រុក​ទ្រាំង លេខ ០៣​បាន​ទៅលើ​ស្រុក​ព្រៃកប្បាស ។ វ​ញ្ញា​សារ​បាល់បោះ​បុរស លេខ ០១ បាន​ទៅលើ​ក្រុង​ដូន​កែវ លេខ ០២ ស្រុក​បាទី លេខ​០៣ ស្រុក​គីរីវង់ ផ្នែក​នារី លេខ ០១ បាន​ទៅលើ​ស្រុក​ត្រាំកក់ លេខ ០២ ស្រុក​ព្រៃកប្បាស លេខ ០៣ ស្រុក​បាទី ។ និង​វ​ញ្ញា​សារ​ប៉េតង់​ប៊ូល ៣​ទល់​៣ លេខ​០១ បាន​ទៅលើ​ក្រុង​ដូន​កែវ លេខ ០២ ស្រុក​គីរីវង់ លេខ ០៣ ស្រុក​អង្គរ​បូរី ។

​ថ្លែង​នៅក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ទូរ​ទាំង​ខេត្តតាកែវ ឆ្នាំ​សិក្សា ២០១៧ -២០១៨ និង​ប្រគល់​ពានរង្វាន់​ជូន​ម្ចាស់​ជ័យ​ល​ភី​នោះ លោក អ៊ូច ភា អភិបាលរង​ខេត្តតាកែវ បាន​មាន​ប្រសា​ស​ន៏​ថា ការរៀបចំ​ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ទូទាំង​ខេត្តតាកែវ​នាពេលនេះ គឺជា​ឱកាស​ដ៏​ល្អ​មួយ ដែល​យើង​បាននិងកំពុង​បន្ត​អនុវត្ត​អោយមាន​ឲ​មានការ​ប្រែប្រួល​ថ្មី​មួយទៀត ដើម្បី​ឆ្ពោះទៅ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នា​ឆ្នាំ ២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដូចនេះ​គ្រូបង្វឹក​ទាំងអស់​ត្រូវតែ​បន្ត​ការជួយ​ហ្វឹកហាត់​ដល់​ក្មួយៗ​ដែល​បាន​ជាប់​ចំណាត់ថ្នាក់​ជា​ជើងឯក​ទាំងអស់ បង្កើន​ការហ្វឹកហាត់​ឱ​បាន​ខ្លាំងខ្លា​ថែមទៀត ក្រៅពីនោះ​ប្អូនៗ​ក៏​ត្រូវតែ​អភិវឌ្ឍន៍​ខ្លួនឯង ផ្នែក​ចំណេះដឹង ដើម្បី​បង្កើន​សមត្ថភាព និង​ខិតខំ​សិក្សា​ស្រាវជ្រាវ​ពង្រីក​គំនិត​ឲ្យ​បាន​ទូលំទូលាយ និង​ត្រូវ​ចេះ​ដកស្រង់​បទពិសោធ​ល្អៗ ហើយ​អនុវត្ត​ន៏​អោយបាន​ជាប្រចាំ​ក្នុងការ​ត្រៀមលក្ខណៈ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ជាប់ និទ្ទេស​ល្អ​នាពេល​ដ៏​ខ្លី​ខាងមុខនេះ ៕ តាកែវ​