តាម Daily mail ចុះផ្សាយថ្ងៃ ១៤ ខែមីនា ឲ្យដឹងថា កម្មករ៥នាក់ ដែលធ្វើការនៅកន្លែងបែងចែកសំរាមមួយនៃរដ្ឋ Georgia អាមេរិក បានរកឃើញចិញ្ចៀន៣វង់ និងកងដៃ១ មានតម្លៃ ១០០.០០០USD ដែលម្ចាស់របស់វា មានការភ្លេចភ្លាំងរួចក៏គ្រវាត់ចូលធុងសំរាម។
នេះពិតជាកិច្ចការមួយលំបាកយ៉ាងខ្លាំងដោយហេតុថា ក្នុង១ថ្ងៃៗទីនេះ ត្រូវទទួលសំរាមដល់ទៅ ៣០០តោន ឯណោះ ហើយបើតាមអ្នកគ្រប់គ្រងទីនោះឲ្យដឹងថា ប្រសិនបើស្ត្រីរូបនេះផ្តល់ព័ត៌មានយឺតតែប៉ុន្មាននាទីទៀតប៉ុណ្ណោះ គ្រឿងអលង្ការនេះនឹងពុំមានលទ្ធភាពរកឃើញឡើយ។
ទោះយ៉ាងណាក្រោយពេលប្រឹងប្រែងកាយរកអស់ពេល ៣ម៉ោងមក គេក៏ប្រទះឃើញកញ្ចប់មានដាក់គ្រឿងអលង្ការក្នុងនោះ។
បច្ចុប្បន្នគ្រឿងអលង្ការដែលរកឃើញត្រូវបានប្រគល់ឲ្យម្ចាស់វា៕ ចន្ទ្រា