Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្រី​ម្នាក់​កំពុង​ឈរ​លេង​នៅលើ​ចិញ្ចើម​ត្រូវ​រថយន្តបុក​ស្លាប់​

spot_img

​កំពង់ឆ្នាំង ៖ ក្មេងស្រី​ម្នាក់​ត្រូវ​រថយន្តបុក​បណ្តាលអោយ​បាក់ក​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ក្នុង​ខ​ណះ​ពេលដែល​ក្មេងស្រី​រងគ្រោះ​កំពុង​ឈរ​លេង​នៅ​ល​ចិញ្ចើមផ្លូវ​។ ហេតុ ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១៧​និង​៣៥​នាទី ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៧ ក្នុងភូមិ​តាំ​ស្យា ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។ ជនរងគ្រោះ​ឈ្មោះ​សេង រ៉ូ​ហ៊ី ភេទ​ស្រី អាយុ​៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ ឃុំ​ខាងលើ​។​

​តាម​របាយការណ៍​ប៉ូលីស​មូលដ្ឋាន​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​តូយ៉ូតា​កា​មា​រី​ស្លាម ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ 2J.4084 បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​ទិសខាងកើត បើកបរ​ដោយ​ឈ្មោះ​គង់ ធី ភេទ​ប្រុស អាយុ​៤៥ ឆ្នាំ រស់នៅក្នុង​ភូមិ​ចោ​ង​ម៉ោង ឃុំ​ចោ​ង​ម៉ោង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។ ពេល​បើក​មកដល់​ចំណុច​ខាងលើ​ក៏បាន​បុក​ក្មេងស្រី​រងគ្រោះ​ពេញ​មួយ​ទំហឹង ដែល​កំពុង​ឈរ​លេង​នៅលើ​ចិញ្ចើមផ្លូវ បណ្តាលអោយ​បាក់ក​ស្លាប់​ភ្លាមៗ​តែម្តង ។​


​របាយការណ៍​បាន​អោយដឹងទៀតថា ក្រោយពេល​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​រត់គេច​មិន​ចង់​ទទួលខុសត្រូវ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​សហការ​ជាមួយ​កំលាំង​នគរបាល​ប៉ុ​ស្ថិ​ក្បាលទឹក និង ប៉ុស្តិ៍​ទួល​ខ្ពស់ ស្ទាក់​ចាប់បាន នៅក្នុង​ភូមិ​រកា​ទង ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុស​និង​បាន​អូស​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកផុស ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​៕ ដោយ​៖​ សន សក្តា​

 

 

spot_img
×