លោក Emil Knodell អាយុ៦៨ឆ្នាំ បច្ចុប្បន្នរស់នៅទីក្រុង Bellvile រដ្ឋតិចសាស អាមេរិក។ លោកមានចំណូលចិត្តទិញរបស់របរប្រើប្រាស់ក្នុងផ្ទះដែលមានតម្លៃថោកៗ ម្តងនោះលោកបានជួបនឹងអ្នកជំនាញគួកជេរអចលនទ្រព្យ ហើយគេប្រាប់ថា មានទូរបុរាណមួយផលិតតាំងពីឆ្នាំ ១៨៩០ ដែលម្ចាស់វាបានស្លាប់ទៅហើយ ហើយលក់ក្នុងតម្លៃតែ ៣០០ដុល្លារទេ។ មិនដឹងយ៉ាងម៉េចគ្មាននរណាទិញ ហេតុនេះម្ចាស់ក្រុមហ៊ុនរបស់គាត់បានបន្តចុះថ្លៃរហូតដល់៥០%។
បន្ទាប់ពីចរចាមួយសន្ទុះលោក Knodell ក៏យល់ព្រមទិញវាក្នុងតម្លៃ ១០០ដុល្លារ ដោយគិតថា និងយកវាមកដាក់ក្នុងបន្ទប់បរិភោគអាហារ។
ប៉ុន្តែក្នុងពេលដឹកទូរនោះមក លោកបានឮស្នូរចម្លែកពីខាងក្នុង ហើយលោកក៏សម្រេចចិត្តដាក់ចុះដើម្បីពិនិត្យមើល។ ទូរនេះសំឡឹងពីក្រៅឃើញមានថត៣ប៉ុណ្ណោះ ប៉ុន្តែពេលពិនិត្យម៉ត់ចត់ទៅឃើញមានថតសម្ងាត់មួយនៅខាងក្រោមផ្នែកខាងក្នុង ពេលបើកមើលលោកឃើញមានសុទ្ធសឹងតែលុយ លិខិតស្នាម ចិញ្ចៀនពេជ្រ មាសសន្លឹក រួមនឹងវត្ថុមានតម្លៃជាច្រើនផ្សេងទៀត។
ទោះបីជារកឃើញឃ្លាំងទ្រព្យនេះក្តី តែលោក Bellville នៅសម្រេចចិត្តយកទៅសងអ្នកលក់វិញ។ លោកចែករំលែកថា ៖ “ខ្ញុំទិញតែទូរ ហើយពុំបានចំណាយលុយទិញអ្វីនៅក្នុងនោះទៀតទេ ប្រសិនបើរក្សាទុកវា នោះខ្ញុំគ្មានអារម្មណ៍សុខសាន្តបានឡើយ។
ទង្វើរបស់លោក Knodell បង្ហាញឲ្យឃើញថា សារធាតុរបស់មនុស្សដ៏ល្អម្នាក់គឺដោយសារគេចាត់ទុកសីលធម៌ជាចម្បង៕ ចន្ទ្រា