Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​ស្តេច​ផ្សិត​” កំពស់​ជិត​១​ម៉ែត្រ នៅ​ប្រទេស​ចិន​

spot_img

​ប្រជាពលរដ្ឋ​នៅ​ភូមិ​មួយនា​ភាគ​និរតី​ប្រទេស​ចិន បាន​រកឃើញ​ផ្សិត​មួយ​គុម្ព​ដ៏​កម្រ និង​មាន​កម្ពស់​ដល់​ទៅជិត​១​ម៉ែត្រ​។

ដើម​ផ្សិត​ដ៏​ធំ​សម្បើម​

​ប្រជាជន​ម្នា​ក់នៅ​ស្រុក​ដាំង​ស៊ុ​ង ខេត្ត​យូ​ណាន​បាន​ចូល​ព្រៃ​ដើម្បី​ដើររក​ផ្សិត​ក៏​ប្រទះឃើញ​ដើម​ផ្សិត​ដ៏​ធំ​មួយ​កាលពី​ថ្ងៃទី​២២ ខែ​១០ បុរស​ចំណាស់​ដែល​រកឃើញ​ផ្សិត​នេះ “​ខ្ញុំ​អាយុ​៨១​ឆ្នាំ​ហើយ ពុំដែល​ឃើញ​ផ្សិត​ណា​ដើម​ធំ​ដូចនេះ​ឡើយ​”​។​

​ប្រជាជន​នៅ​ភូមិ​បាន​ហៅ​វា​ថា “​សេ្ត​ច​ផ្សិត​” ផ្សិត​មួយ​គុម្ព​នេះ​មាន​៤​ដើម និង​ទម្ងន់​សរុប​ប្រមាណ​៥០​គីឡូក្រាម ដើម​ផ្សិត​ដែល​ខ្ពស់បំផុត​គឺ ៩៤,៣​សង់ទីម៉ែត្រ វិ​ជ្ជ​មាឌ​នៃ​គម្រប​ខាង​ទំហំ ៤០​សង់ទីម៉ែត្រ ។ មនុស្សម្នា​ជាច្រើន​បានមក​ទស្សនា​និង​ថត​យក​រូបភាព ជាហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ទីនោះ​ធ្វើ​របង​ព័ទ្ធជុំវិញ​ដើម្បី​ការពារ ។

Yang Zhuliang ដែលជា​អ្នកជំនាញការ​នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​រុក្ខជាតិ​ចិន នា​ខេត្ត​គួ​ន​មីង ឲ្យ​ដឹងថា នេះ​ជា​ប្រភេទ​ផ្សិត​ដែល​អាច​បរិភោគបាន​។ ប្រជាពលរដ្ឋ​ក្នុងភូមិ​សង្ឃឹមថា ផ្សិត​នេះ​នឹងត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ឯក​ត​ទគ្គ​កម្ម​ពិភពលោក​ហ្គី​ណេ​ស ថា​ជាដើម​ផ្សិត​ធំ​បំផុត​ពិភពលោក​៕ ដោយ​៖ សូ​យ​ន​

spot_img
×