ភ្ញៀវទេសចរដែលមានវត្តមាននៅសួនសត្វ Philadelphia អាមេរិក មានអារម្មណ៍ស្រឡាំងកាំង សប្បាយផង គ្រាឃើញស្វាឪ ១ក្បាល ឈ្មោះ Louis ដែលចេះលើកជើង២ យ៉ាងប៉ិនប្រសប់ពុំចាញ់មនុស្សឡើយ។
តាមលោក Michael Stern នាយផ្នែកគ្រប់គ្រងពពួកសត្វចិញ្ចឹមកូនដោយទឹកដោះ នៃសួនសត្វនេះ ឲ្យដឹងថា ស្វាឪទម្ងន់ ២២៧ Kg នេះវាចូលចិត្តដើរត្រង់ខ្លួន ដើម្បីរក្សាដៃរបស់វា ឲ្យបានស្អាតពេលកាន់ចំណីអាហារបរិភោគ។
ជាក់ស្តែងដើម្បីចៀសពីកន្លែងដក់ទឹក មិនស្អាតវាច្រើនប្រើខ្សែយោគខ្លួនឆ្លងទីនោះ។
Louis កើតនៅឆ្នាំ ១៩៩៩ នៅសួនសត្វ St louis ហើយត្រូវបានបញ្ជូនមកសួនសត្វ Philadelphia នៅឆ្នាំ ២០០៤។ ឥឡូវវាមានអាយុ ១៨ឆ្នាំហើយ ហើយពេលឈរត្រង់ខ្លួន វាមានកម្ពស់ ១,៨ ម៉ែត្រ៕ សូយន