បន្ទាយមានជ័យ : សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ រួមជាមួយសប្បុរស់ធម៌នាំយកអំណោយអាហារនិងរទេះជូនជនពិការងាយរងគ្រោះនៅស្រុកមង្គលបូរីកាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០១៧ ។
លោក លី សារី អភិបាលរងខេត្តនិងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យអោយដឹងថា : ដោយបានការណែនាំពីសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សាខានិងសប្បុរសជនបានចុះសួរសុខទុកនិងនាំយកអំណោយរទេះពិការជូនដល់ជនពិការដែលជួមការលំបាកក្នុងការធ្វើដំណើរនិងងាយរងគ្រោះ។
ជនពិការមាន:១- ឈ្មោះ គង់ ម៉ៅ ភេទប្រុសអាយុ៤៩ឆ្នាំ(ពិការមួយកំណាត់ខ្លួនខាងក្រោម រស់នៅភូមិចំការតាដោកឃុំឬស្សីក្រោក ។២.ឈ្មោះ វ៉ៃ ម៉ុង ភេទប្រុសអាយុ៤៧ឆ្នាំ។ រស់នៅភូមិរូងក្របៅឃុំអូរប្រាសាទស្រុកមង្គលបូរី។ ទាំង២នាក់ពិការមួយកំណាត់ក្រោម។ ៣.ឈ្មោះ ប៉ម ចំប៉ី ភេទស្រីអាយុ១៥ឆ្នាំ ពិការពីកំណើត រស់នៅភូមិរូងក្របៅឃុំអូរប្រាសាទដែរ។
លោក លី សារី និងសប្បុរសជនបានផ្តល់អំណោយដល់ជនពិការដោយម្នាក់ៗបានរទេះពិការ១ អង្ក២ការ៉ុងស្មើ៨០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រីទឹកស៊ីអ៊ីវ៤យួរ សាប៊ូ១គីឡូក្រាម ប្រេងឆា១ដប ឃីត១កញ្ចប់មានសារ៉ុង១ ក្រម៉ា១ ភួយ១ ម៉ុង១ និងថវិការមួយចំនួន៕ ដោយ :បន្ទាយ