Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម ៖ កម្ពុជា មានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីជាច្រើនកន្លែង ដែលបម្រើដល់ការនាំចេញ

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើមី្បពិនិត្យ និងពិភាក្សាផ្តល់ធាតុចូល លើសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ដែលដឹកនាំដោយឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចម្រុះ រៀបចំគោលនយោបាយស្វាយចន្ទីកម្ពុជា។

ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កិច្ចពិភាក្សា បានពិនិត្យតាមរបៀបវារៈនៃមាតិកានីមួយៗ ដោយផ្តល់ជាធាតុចូល លើខ្លឹមសារសំខាន់ៗ ជាអាទិ៍ សេចក្តីផ្តើម ចក្ខុវិស័យ គោលដៅនិងគោលបំណង និងយុទ្ធសាស្ត្រ នៃគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី។ សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី នឹងប្រែក្លាយកម្ពុជា ឲ្យក្លាយទៅជាប្រទេសផលិត និងផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី ដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក និងពិភពលោក។

មន្រ្តីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ទីផ្សារស្វាយចន្ទី ក្នុងប្រទេសកម្ពុជា វានឹងមិនងាយបាត់បង់ឡើង ហើយលទ្ធភាព នៃការកើតឡើងនូវបញ្ហា គឺស្តួចស្តើងបំផុត។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កន្លងមកកម្ពុជា នាំចេញភាគច្រើន គ្រាប់ ស្វាយចន្ទី មិនទាន់កែច្នៃ សំរាប់ប្រទេសជិតខាង ដែលទទួលទិញយកទៅកែច្នៃលក់បន្ត ប៉ុន្ដែបច្ចុប្បន្ននេះ កម្ពុជា មានរោងចក្រ និងសិប្បកម្មកែច្នៃ គ្រាប់ស្វាយចន្ទីច្រើនកន្លែង ដែលអាចឈានទៅរកការកែច្នៃ ដើម្បីបំរើការនាំចេញបាន។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កម្ពុជាកំពុងសម្លឹង ទៅរកការនាំចេញ ទៅទីផ្សារគោលដៅផ្ទាល់ ដោយពុំបាច់ឆ្លងកាត់អន្តរការី។ ក្រសួងពាណិជ្ជកម្ម កំពុងរៀបចំគោលនយោបាយ ជំរុញការធ្វើពាណិជ្ជកម្ម ផលិតផលស្វាយចន្ទី ដែលមានការចូលរួម ពីអន្តរក្រសួងពាក់ព័ន្ធផ្សេងទៀត ដើម្បីជំរុញផលិតកម្ម ធានានិរន្តភាព ខ្សែសង្វាក់ផ្គត់ផ្គង់ បង្កើនសមត្ថភាព។

គួរបញ្ជាក់ថា ស្វាយចន្ទីរបស់កម្ពុជា មានបរិមាណផល ចំនួន ២៤២ ៣២៤ តោន គិតជាទឹកប្រាក់ចំនួន ៤៨១ ៤៨៣ ៧៥០ ដុល្លារអាមេរិក នៅឆ្នាំ២០២០ ហើយបើតាមការប៉ាន់ស្មាន ផ្ទៃផលិតកម្ម នៃដំណាំស្វាយចន្ទី នៅឆ្នាំ២០២១ អាចមានចំនួនប្រមាណជា ២៤៨ ២៩៥ហិកតា៕
រក្សាសិទ្ធិដោយ៖CEN

×